Cc time
Cct850x100 1
Itt 0  web banner

រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនមានសុវត្ថិភាពធម្មតា បន្ទាប់ពីការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

ក្រុងគៀវ៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ឥឡូវនេះត្រូវបានធានាសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះថ្ងៃសុក្រនេះ នៅពេលដែលស្ថានីយ៍នេះ ត្រូវបានវាយប្រហារដោយទាហានរុស្ស៊ី។

លោក Oleksandr Starukh ប្រធានរដ្ឋបាលយោធានៃតំបន់ Zaporizhzhia បាននិយាយថា រោងចក្រនុយក្លេអ៊ែរឥឡូវនេះត្រូវបានធានាសុវត្ថិភាព។ យោងតាមអ្នកទទួលខុសត្រូវរោងចក្រនេះ អគារបណ្តុះបណ្តាល និងមន្ទីរពិសោធន៍មួយត្រូវបានរងផលប៉ះពាល់ដោយអគ្គីភ័យ។

យ៉ាងណាមិញ សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយនៅលើ Facebook ថាពួកគេបានចូលប្រើប្រាស់រោងចក្រនេះ "គិតត្រឹមម៉ោង ៥ និង ២០ នាទីព្រឹកម៉ោងក្នុងស្រុក) នៅ Zaporizhzhia NPP ក្នុង Energodar អង្គភាពសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបានទៅពន្លត់ភ្លើងនៅក្នុងអគារបណ្តុះបណ្តាលនោះ" ។ ដោយមានមនុស្ស ៤០ នាក់ និងរថយន្ត ១០ គ្រឿងបានចូលរួមនៅក្នុងប្រតិបត្តិការនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូថាបានងាកទៅរក "ភេរវកម្មនុយក្លេអ៊ែរ" និងចង់ "ធ្វើឡើងវិញ" គ្រោះមហន្តរាយ Chernobyl បន្ទាប់ពីលោកបាននិយាយថាការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីបានបាញ់នៅរោងចក្រថាមពលនុយក្លេអ៊ែរ។

លោក Volodymyr Zelenskyy បន្ថែមថាគ្មានប្រទេសណាក្រៅពីរុស្ស៊ីដែលហ៊ានបាញ់លើអង្គភាពថាមពលនុយក្លេអ៊ែរទេ នេះជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលរដ្ឋភេរវករឥឡូវនេះងាកទៅរកភេរវកម្មនុយក្លេអ៊ែរ។ លោកបន្តថា"ប្រសិនបើមានការផ្ទុះ វាគឺជាទីបញ្ចប់នៃអ្វីគ្រប់យ៉ាង នឹងជាចុងបញ្ចប់នៃទ្វីបអឺរ៉ុបទាំងមូល ៕

Khcct banner

អត្ថបទទាក់ទង