Cc time
Cct850x100 1
Itt 0  web banner

កម្ពុជានាំចេញអង្ករទៅចិន កើនឡើងជិត៥០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលដើម២ខែឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជាមានចំនួនសរុប១០.៣ម៉ឺនតោន កើនឡើង៣៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ នេះបើតាមចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនោះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ៥.៦ម៉ឺនតោន កើនឡើង៤៩.៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ស្ថានទូតបានគូសបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារនាំចេញអង្ករធំជាងគេសម្រាប់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង