Cc time
Cct850x100 1
Itt 0  web banner

ចិនកំពុងពន្លឿនជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាជនស៊ីវិលនៅអ៊ុយក្រែននាំគ្នាចាកចេញពីប្រទេស

អ៊ុយក្រែន៖ ស្ថានទូតចិនប្រចាំនៅអ៊ុយក្រែន កំពុងខិតខំប្រឹងប្រែងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះ ខណៈដែលស្ថានការណ៍សង្គ្រាមរបស់កងយោធានៃប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាន់តែបន្តឈានទៅកាន់ភាពយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ។

កាលពីថ្ងៃចន្ទ និស្សិតចិនក្រុមទីមួយបានចាកចេញពីសាកលវិទ្យាល័យក្នុងទីក្រុងគៀវ ដោយពួកគេបានធ្វើដំណើរតាមឡានក្រុងទៅកាន់ប្រទេសជិតខាង Moldova ក្រោមការអមស្ថានទូត និង ការការពារពីប៉ូលីសក្នុងតំបន់។ជនជាតិចិនជាង ១០០០នាក់ទៀតនឹងចាកចេញពីអ៊ុយក្រែននៅថ្ងៃអង្គារនេះផងដែរ។

ដំណើរការជម្លៀសប្រជាជនចិនចេញពីប្រទេសអ៊ុយក្រែន ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋចិនគ្រប់រូបហើយស្ថានទូតចិននៅអ៊ុយក្រែន បានបង្កើតកងកម្លាំងការងារនៅស្ថានីយ៍រថភ្លើង ដើម្បីជួយនិស្សិតចិនក្នុងការជម្លៀស។

បើតាមស្ថានទូតចិនប្រចាំនៅអ៊ុយក្រែន បានអះអាងថា កញ្ចប់ទីមួយនៃជនជាតិចិនជាង ៣០០ នាក់នៅក្នុងទីក្រុង Odessa ត្រូវបានដឹកជញ្ជូនដោយជោគជ័យទៅកាន់ប្រទេសម៉ុលដាវី កាលពីម្សិលមិញ និងនិស្សិតចិនចំនួន ៨៨ នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញពីទីក្រុង គៀវ តាមឡានក្រុង ហើយបានមកដល់ប្រទេស Moldova ដោយសុវត្ថិភាព។

ក្នុងប្រតិបត្តិការនោះ ប្រទេសជិតខាងរួមមាន ម៉ុលដូវ៉ា រូម៉ានី ស្លូវ៉ាគី និង ហុងគ្រី ក៏បានជួយសម្រួលដល់ការចូលរបស់ជនជាតិចិនដោយផ្តល់សិទ្ធិចូលដំណើរការដោយគ្មានទិដ្ឋាការបណ្តោះអាសន្នដល់អ្នកកាន់លិខិតឆ្លងដែនដែលមានសុពលភាព។

គិតត្រឹមថ្ងៃអង្គារនេះ ជនជាតិចិនជាង៦.០០០នាក់ បានចុះឈ្មោះជម្លៀស ហើយស្ថានទូតកំពុងប្រកាសរកពលរដ្ឋចិនជាច្រើននាក់ទៀត ដើម្បីប្រាកដថា ពួកគេចាកចេញពីប្រទេសដោយសុវត្ថិភាព និង ទាន់ពេលវេលា៕

Khcct banner

អត្ថបទទាក់ទង