Yearendyearend1140x150

កម្ពុជាមិនគាំទ្រការផ្តល់«សព្វាវុធ»ទៅអ៊ុយក្រែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ មីនានេះ បានប្រកាសមិនគាំទ្រការធ្វើសង្គ្រាម និង ការផ្តល់គ្រឿងសភាវុធនានាទៅឱ្យអ៊ុយក្រែន។ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងខណៈសង្គ្រាមរវាងកងទ័ពរុស្ស៊ី និង អ៊ុយក្រែន ហើយប្រទេសលោកខាងលិច និង សម្ព័ន្ធមិត្តជំរុញផ្តល់គ្រឿនសភាវុធទៅប្រទេសអ៊ុយក្រែន។

សម្តេច ហ៊ុន សែន បានពន្យល់ថា ការផ្តល់គ្រឿនសភាវុធទៅកាន់ប្រទេសអ៊ុយក្រែនមិនមែនជាដំណោះស្រាយនោះទេ ព្រោះវាជាការរុញឱ្យសង្គ្រាមនៅអ៊ុយក្រែនបន្តកើនបន្ថែមទៀត ហើយប្រសិនបើក្រុមប្រទេសនៅលោកខាងលិចបន្តផ្តល់គ្រឿនសភាវុធ គឺមិនមែនជាសង្គ្រាមរវាងរុស្ស៊ី ជាមួយអ៊ុយក្រែនទេ ពោលគឺជាសង្គ្រាមរវាងរុស្ស៊ីជាមួយលោកខាងលិច។

តែយ៉ាងណា សម្តេច ហ៊ុន សែន មិនគាំទ្រឱ្យប្រទេសទាំងអស់ប្រើប្រាស់សង្គ្រាម ដើម្បីដោះស្រាយបញ្ហានោះទេ ព្រោះវាបង្កជាភាពមហត្តរាយដល់ប្រទេស និង សេដ្ឋកិច្ចជាតិទាំងមូល ខណៈប្រជាជនក្នុងប្រទេសនោះរងទុក្ខវេទនាដោយសារគ្រាប់កំភ្លើង និងការទម្លាក់គ្រាប់បែក ហើយត្រូវជម្លៀសខ្លួនទៅកាន់ប្រទេសដ៏ទៃ។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង