Yearendyearend1140x150

កម្ពុជា-តួកគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម Fuat Oktay អនុប្រធានាធិបតី នៃសាធារណរដ្ឋតួកគី (រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) 

តួកគី៖ កម្ពុជា-តួកគី កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគីតាមប្រព័ន្ធវីដេអូ។

យោងតាមក្រសួងការបរទេសកម្ពុជា ក្រៅពីការចុះហត្ថលេខា នៅថ្ងៃដដែលនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា នៃសាធារណរដ្ឋតួកគី។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះឯកឧត្តម Fuat Oktay អនុប្រធានាធិបតី នៃសាធារណរដ្ឋតួកគី និងបានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចការងារ ជាមួយឯកអគ្គរដ្ឋ/រាជទូត អាស៊ាន នៅទីក្រុងអង់ការ៉ា ដែលរៀបចំដោយកម្ពុជា និងតួកគី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង