Yearendyearend1140x150

ប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ ប្រទេសលោកខាងលិចកំពុងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ចំពេលមានប្រតិបត្តិការយោធាពិេសសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។

លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបាននិយាយកាលពីថ្ងៃអាទិត្យដោយលើកឡើងថា សហភាពអឺរ៉ុប (EU) នឹងហាមប្រាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Russia Today និង Sputnik ពីការផ្សាយនៅក្នុងសហភាពអឺរ៉ុប ដោយសារស្ថានភាពនៅអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យថា ប្លុកនេះនឹងចាត់វិធានការដែលមិនធ្លាប់មានពីមុនមកនៃការផ្តល់ហិរញ្ញប្បទានអាវុធដល់អ៊ុយក្រែន ដែលស្ថិតនៅក្រោម "ការវាយប្រហារ" ។

លោកស្រីបាននិយាយថា EU កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ទណ្ឌកម្មរុស្ស៊ី និងបេឡារុស្ស រួមទាំងការបិទដែនអាកាសរបស់ប្លុកនេះ ចំពោះការហោះហើររបស់រុស្ស៊ី។

ការហាមប្រាមដែនអាកាសនឹងហាមឃាត់រាល់ជើងហោះហើរ ដែលបានចុះបញ្ជី ឬគ្រប់គ្រងដោយរុស្ស៊ីទាំងអស់ពីការចុះចត ហោះឡើង ឬហោះហើរលើទឹកដីនៃសហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ បែលហ្ស៊ិក បារាំង និងកាណាដា ក៏បានប្រកាសបិទដែនអាកាសរបស់ប្រទេសរបស់ពួកគេចំពោះជើងហោះហើររុស្ស៊ីកាលពីថ្ងៃអាទិត្យផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង