Yearendyearend1140x150

ពូទីនប្រាប់លោកស៊ី៖អាម៉េរិកនិងណាតូ ក្បត់សន្យា និង ពង្រាយយោធាស្រមបន្ទាត់ក្រហមរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រុស្ស៊ី៖ប្រធានាធិបតីចិន Xi Jinping និង ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃទី ២៥ កុម្ភៈនេះ បានសន្ទនាតាមទូរស័ព្ទជាមួយគ្នា ស្តីពីបញ្ហានៅអ៊ុយក្រែន។ក្នុងកិច្ចសន្ទនានោះ លោកពូទីន បានប្រាប់លោកស៊ីថា អាម៉េរិក និង អង្គការណាតូ បានដឹងយូរមកហើយចំពោះកង្វល់សន្តិសុខរបស់រុស្ស៊ីដោយក្បត់កិច្ចព្រមព្រៀង ហើយបានដាក់ពង្រាយយោធាស្រមជាមួយបន្ទាត់ក្រហមរបស់រុស្ស៊ី។

លោកពូទីន បានពន្យល់លោកស៊ីថា អាម៉េរិក និងអង្គការណាតូ បានបើកភ្នែកមើលជាយូរមកហើយចំពោះកង្វល់សន្តិសុខស្របច្បាប់របស់រុស្ស៊ី ហើយបានបដិសេធម្តងហើយម្តងទៀតនូវការសន្យារបស់ពួកគេចំពោះរុស្ស៊ី។ ការបន្តដាក់ពង្រាយយោធារបស់ពួកគេឆ្ពោះទៅទិសខាងកើត បានប្រឈមនឹងខ្សែបន្ទាត់ក្រហមជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។

តែយ៉ាងណាលោកពូទីន លោកក៏បានបង្ហាញពីឆន្ទៈរបស់រុស្ស៊ីក្នុងការចរចាកម្រិតខ្ពស់ជាមួយអ៊ុយក្រែនផងដែរ។

ជាការឆ្លើយតប លោកស៊ី ជីងពីង បានប្រាប់លោកពូទីនថា ចិនគោរពនូវកង្វល់សន្តិសុខសមហេតុផលនៃប្រទេសទាំងអស់ និង ឈានដល់យន្តការសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាពតាមរយៈការចរចា។

បើតាមលោកស៊ី ចិនគាំទ្ររុស្ស៊ីក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចាជាមួយអ៊ុយក្រែន ហើយចិនបានប្រកាន់ជំហរជាមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ និង គោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយចិនបានត្រៀមខ្លួន ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និង សណ្តាប់ធ្នាប់អន្តរជាតិដែលគាំទ្រដោយច្បាប់អន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង