Yearendyearend1140x150

ចិនព្រមានចាត់វិធានការឆ្លើយតប ក្រោយអាមេរិកកំណត់រយៈពេលទិដ្ឋាការអ្នកសារព័ត៌មានចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

លោក ចៅ លីជាន អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖សហរដ្ឋអាមេរិកគ្រោងកំណត់រយៈពេលស្នាក់នៅនៃទិដ្ឋាការសម្រាប់អ្នកសារព័ត៌មានចិន ក្រសួងការបរទេសចិនបង្ហាញថា សហរដ្ឋអាមេរិកត្រូវកែតម្រូវកំហុសភ្លាមបើមិនដូច្នោះទេប្រទេសចិននឹងចាត់ វិធានការតបតវិញ។

បើតាមការផ្សាយដំណឹង បានឱ្យដឹងថាក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ នៃសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី៨ ខែឧសភាថា រយៈពេលស្នាក់នៅនៃទិដ្ឋាការសម្រាប់អ្នកសាព័ត៌មានចិនប្រចាំនៅសហរដ្ឋអាមេរិកនឹងមិនលើសពី៩០ថ្ងៃនោះទេ ហើយបានថ្លែងថាវិធានការនេះគឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមភាពរវាងសហរដ្ឋអាមេរិកនិងចិន។

ជាការឆ្លើយតបនៅថ្ងៃទី១១ ខែឧសភា លោក ចៅ លីជាន អ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងការមិនពេញ ចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាត់ចំពោះទង្វើខុសឆ្គងរបស់អាមេរិកក្នុងពេលថ្មីៗនេះ ហើយទាមទារឱ្យសហរដ្ឋអាមេរិកកែតម្រូវកំហុសភ្លាម បើមិនដូច្នោះទេ ប្រទេសចិននឹងចាត់វិធានការតបតវិញចំពោះសហរដ្ឋអាមេរិក ។

លោក ចៅ លីជាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនថា សហរដ្ឋអាមេរិកយកអ្វីដែលហៅថា “ភាពស្មើគ្នា” ជាលេសបន្តដំឡើងកម្រិតគាបសង្កត់ខាងនយោបាយចំពោះប្រព័ន្ធសារព័ត៌មានចិននឹងរំខានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពផ្សព្វផ្សាយប្រកបជា ប្រក្រតីភាពរបស់ប្រព័ន្ធសារព័ត៌មានចិននៅសហរដ្ឋអាមេរិក៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង