Yearendyearend1140x150

UN ជំរុញឱ្យរុស្សីត្រូវតែបញ្ឈប់សង្រ្គាមជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres

ក្រុងញូវយ៉ក៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅយប់ថ្ងៃពុធ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីអ៊ុយក្រែន។កិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងសុន្ទរកថា ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធ "ស្វែងរកសន្តិភាពនឹងរុស្សីផ្អាកសង្រ្គាមជាបន្ទាន់" ។

ជាមួយគ្នានេះ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងជៀសវាងរាល់ទង្វើដែលនឹងនាំឱ្យភាពតានតឹងកាន់តែកើនឡើង។

លោក Zhang បន្តថា ភាគីចិនលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីលើកកម្ពស់ការដោះស្រាយការទូតនៃបញ្ហាអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង