Cc time
Cct850x100 1
Itt 0  web banner

យីហោម៉ូដសម្លៀកបំពាក់អន្តរជាតិធំ​​របស់ពិភពលោកH&Mនឹងមានវត្ត​មាននៅកម្ពុជានាខែមីនា​

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យីហោ​ម៉ូដ​សម្លៀកបំពាក់​លំដាប់​ពិភពលោក​មួយ​នឹងមាន​វត្ត​មាននៅ​កម្ពុ​ជានា​ខែក្រោយ​។​នេះ​ជា​ដំណឹង​ដ៏​រីករាយ​ដែលមាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​១៩​។​

​យីហោ​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​H&M គ្រោង​នឹង​បើកហាង​ដំបូង​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​១( AEON Mall 1) ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែមីនា ២០២២​ខាងមុខនេះ​។

យោងតាម​សេចក្ដីប្រកាស​ពត៌មានរ​បស់ H&M បានឱ្យដឹងថា​៖ ហាង​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ នឹង​បើក​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប AEON Mall 1 ក្នុង​រាជធានី​ភ្នំពេញ​។ ហាង​នេះ​មាន​ផ្ទៃក្រឡា​ទំហំ ១,៧៩៨ ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​ខាងលើ ២ ជាន់​។ ហាង​ថ្មី​នេះ​នឹងមាន​ម៉ូដ​សម្លៀកបំពាក់ ជាច្រើន​សម្រាប់ បុរស​-​ស្ត្រី យុវវ័យ និង​កុមារ​។ អតិថិជន​នឹង​រីករាយ​ក្នុង​ការទិញ​ទំនិញ បណ្ដុំ​ទៅដោយ​ម៉ូដ​ជាច្រើន​ចុងក្រោយ​បំផុត​ប្រចាំ និ​ទាយ​រដូវ និង​រដូវក្ដៅ​ក្នុង​ឆ្នាំ ២០២២​នេះ​។​

“H&M មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​បើកហាង ដំបូង​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ជំរុញ​អតិថិជន​ដែល​និយម​ម៉ូដ​សម្លៀកបំពាក់​របស់​យើង នៅ ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្កើត​ស្ទា​យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ស្របតាម​ការសន្យា​របស់​អតិថិជន H&M ម៉ូដ និង​គុណភាព​ក្នុងតម្លៃ​ល្អ​បំផុត​ប្រកបដោយ​និរន្តរភាព​”​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​Philippe Lassaux នាយក​ប្រតិបត្តិ និង​ជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ H&M កម្ពុជា និង​ប្រទេស​ថៃ​។​

សម្រាប់​អតិថិជន​ម្នាក់​ដំបូង​គេ​នឹង​ទទួលបាន​ប័ណ្ណ​(voucher rewarded)​ដែលមាន​តម្លៃ​ស្មើនឹង ១,០០០ ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។ អតិថិជន​ទី​២​និង​ទី​៣​នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​តម្លៃ​៥០០​ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។​អតិថិជន​ទី​បួន​ដល់ទី​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​ជា​ប័ណ្ណ​ដែលមាន​តម្លៃ​៣០០​ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។​ចំណែក​អតិថិជន​ទី​ប្រាំពីរ​ដល់ទី​ដប់​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ​១០០​ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។​លើសពីនេះទៅទៀត​អតិថិជន​ទី​ដប់​ប្រាំពីរ​ដល់​សាមសិប​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ ២៥ ដុល្លារ ហើយ​អតិថិជន ២៥០ នាក់​បន្ទាប់​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ​១៥ ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។​ហាង​នេះ នឹង​បើក​ចាប់ពី​ពី​ម៉ោង ៩:០០ ព្រឹក ដល់ ១០:០០ យប់ ជា​រៀងរាល់ថ្ងៃ​។


Khcct banner

អត្ថបទទាក់ទង