Cc time
Cct850x100 1
Itt 0  web banner

សម្តេច ហ៊ុន សែន ហៅលោក វេង សាខុនថា ជារដ្ឋមន្ត្រីជិះសេះមើលផ្កា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងស្គាំ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ កុម្ភៈនេះ បានស្តីបន្ទោសខ្លាំងលើ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធការផ្គត់ផ្គង់ជ្រូកនៅក្នុងប្រទេសកម្ពុជា។ក្នុងនោះសម្តេចបានហៅលោក វេង សាខុនថា ជារដ្ឋមន្ត្រីជិះសេះមើលផ្កាផងដែរ។ការប្រកាសនេះ ធ្វើឡើងក្នុងពេលពិធីបិទសន្និបាតប្រចាំឆ្នាំរបស់​ក្រសួងមហាផ្ទៃ។

បើតាមសម្តេច ហ៊ុន សែន បានប្រើពាក្យសម្តីខ្លាំងៗលើ លោក វេង សាខុន ថា ជារដ្ឋមន្រ្តីមិនសូវសហការជាងគេ ក្នុងចំណោមរដ្ឋមន្រ្តីផ្សេងទៀត ដែលនាំឱ្យមានបញ្ហាការងារមួយចំនួនបំពេញការងារមិនចូលគ្នា។សម្តេចបានចោទជាសំណួរពាក់ព័ន្ធបញ្ហាដេញថ្លៃនាំចូលជ្រូកមកផ្គត់ផ្គង់នៅកម្ពុជា កាលពីពេលថ្មីៗនេះ និង ជំរុញឱ្យមានការជែកគ្នាដោះស្រាយ។

Khcct banner

អត្ថបទទាក់ទង