Cc time
Cct850x100 1
Itt 0  web banner

ប្រធានអង្គកាសហប្រជាជាតិអំពាវនាវឲ្យមានការអត់ធ្មត់ដើម្បីបន្ថូរបន្ថយភាពតានតឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ប្រភពរូប៖ ស៊ីស៊ីធីវី 

UN ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ និង ហេតុផល ដើម្បីកាត់បន្ថយស្ថានការណ៍អ៊ុយក្រែន។ លោក បានថ្លែងបែបនេះ ទៅកាន់សារព័ត៌មាន។

លោក Guterres បាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពយ៉ាប់យ៉ឺនចុងក្រោយបង្អស់លើស្ថានភាពអ៊ុយក្រែន។

លោក Guterres បានអំពាវនាវឱ្យមានការអត់ធ្មត់ និងសមហេតុផល ដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើង នឹងទទួលយកការសន្ទនា និងការចរចាសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានធ្វើការកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើក្រឹត្យចំនួនពីរ ដែលទទួលស្គាល់ "សាធារណរដ្ឋប្រជាមានិត Lugansk (LPR)" និង "សាធារណរដ្ឋប្រជាមានិត Donetsk (DPR)" ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព៕

Khcct banner

អត្ថបទទាក់ទង