Cc time
Cct850x100 1
Itt 0  web banner

សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីសន្យាជំរុញការវិនិយោគមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា 

ភ្នំពេញ៖ សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជំរុញការវិនិយោគឥណ្ឌូនេស៊ីមកកម្ពុជាបន្ថែមទៀត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ូខារ៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា។

ឯកឧត្តម ស៊ូខារ៉ាន់ ហាសេង បានវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សំដៅធានាសុខសន្តិភាព ក្នុងតំបន់ដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍនិងទាក់ទាញវិនិយោគមកកាន់តំបន់ ជាពិសេស កម្ពុជា។

ឯកឧត្តម បានលើកឡើងថា សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជាដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជំរុញការវិនិយោគឥណ្ឌូនេស៊ីមកកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជឿជាក់ថា តាមរយៈកិច្ចសន្ទនាក្នុងឱកាសនេះ សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីបានយល់

កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់ស្តីពីវិនិយោគថ្មី ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនឥណ្ឌូនេស៊ី

មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគនិងសេវាថែទាំវិនិយោគ ជូនវិនិយោធិននានា ជាពិសេស វិនិយោគិនឥណ្ឌូនេស៊ី ដែលសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង