Yearendyearend1140x150

អឺរ៉ុបនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយលោកពូទីនចុះហត្ថលេខាលើបទបញ្ជាមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
អឺរ៉ុបនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយលោកពូទីនចុះហត្ថលេខាលើបទបញ្ជាមួយ ប្រភពរូប៖ ស៊ីនហួរ

អឺរ៉ុប៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានរួមគ្នា ចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី ២១ ថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី។ ការសម្រេចនឹងដាក់ទណ្ឌកម្មនេះ ធ្វើឡើងក្រោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយទទួលស្គាល់ "សាធារណរដ្ឋប្រជាមានិត Donetsk" និង "សាធារណរដ្ឋប្រជាមានិត Luhansk" នៅភាគខាងកើតអ៊ុយក្រែន។

Michel និងលោកស្រី von der Leyen រួមគ្នាចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី ២១ ដោយនិយាយថា រុស្ស៊ីបានបំពានច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀង Minsk ហើយសហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើអ្នកដែលពាក់ព័ន្ធនឹងអំពើ ដែលអឺរ៉ុបយល់ឃើញថា ជាការខុសច្បាប់។

នៅខែមេសា ឆ្នាំ ២០១៤ ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាងកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធស៊ីវិលក្នុងតំបន់បានផ្ទុះឡើងនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ កងកម្លាំងប្រដាប់អាវុធស៊ីវិលជាបន្តបន្ទាប់បានប្រកាសបង្កើត "សាធារណរដ្ឋប្រជាមានិត Donetsk" និង "សាធារណរដ្ឋប្រជាមានិត Luhansk" ។

តាមរយៈការសម្របសម្រួលរបស់សហគមន៍អន្តរជាតិ ភាគីជម្លោះទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុង Minsk រដ្ឋធានីនៃប្រទេសបេឡារុស ក្នុងខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ រៀងៗខ្លួន។ ចាប់តាំងពីពេលនោះមក ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំត្រូវបានគ្រប់គ្រង ប៉ុន្តែជម្លោះតូចតាច និងការផ្ទុះអាវុធកើតឡើងពីមួយពេលទៅមួយពេល។

រុស្សីបាននឹងកំពុងស្វែងរកការធានាផ្នែកច្បាប់ពីណាតូ មិនឱ្យពង្រីកទៅទិសខាងកើត និងមិនរួមបញ្ចូលអ៊ុយក្រែន និងប្រទេសដទៃទៀតនៅក្នុងអង្គការណាតូ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីលោក Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកបានប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសរុស្ស៊ី គាំទ្រការចូលរបស់អ៊ុយក្រែនទៅក្នុងអង្គការ NATO និងបង្កើនជំនួយយោធាដល់អ៊ុយក្រែន។

ស្ថានភាពនៅអ៊ុយក្រែនកំពុងឡើងកម្ដៅម្ដងទៀត ចាប់តាំងពីចុងឆ្នាំមុន ទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹងឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង