Cc time
Cct850x100 1
Itt 0  web banner

កញ្ញា គន់ សុភក្ត្រា ជានិស្សិតនឹងជាអ្នកនិពន្ធប្រលោមលោកក្នុងពេលតែមួយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ កញ្ញា គន់ សុភក្ត្រា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៩ និងបានបន្ដការសិក្សានៅឯប្រទេសចិនផងដែរ។ បច្ចុប្បន្នកញ្ញា សុភក្ត្រា ជានិស្សិតឆ្នាំទី៣ ជំនាញ Business English នៃសកលវិទ្យាល័យ Tongren ក្នុងទីក្រុង Tong Ren នៃខេត្ត Guizhou។ កញ្ញា សុភក្ត្រា ត្រូវបានមហាជនស្គាល់ថាជា «ឈៀរី» ជាអ្នកនិពន្ធប្រលោមលោកបរទេសម្នាក់ផងដែរ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍កញ្ញា សុភក្ត្រា បានអោយដឹងថាកញ្ញាបានបន្ដការសិក្សានៅប្រទេសចិនតាំងពីឆ្នា២០១៩មកម្លេះ។ ប៉ុន្ដែកញ្ញាបានសិក្សានៅប្រទេសចិន បានត្រឹមតែ១ឆ្នាំកន្លៈ ដោយសារការរីករាលដាលនៃវីរុសកូវីដ ទើបកញ្ញា សុភក្ត្រា ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០២០។ កញ្ញា សុភក្ត្រាបានត្រឡប់មកវិញនៅក្នុងឆ្នាំទី២នៃឆមាស១ និងបន្ដការសិក្សាតាមរយៈអនឡាញ។

នៅពេលទៅដល់ប្រទេសចិនដំបូងបញ្ហាដែលកញ្ញាជួបប្រទះគឺមានតែបញ្ហាចាញ់អាកាសធាតុ និងភាសាតែប៉ុណ្ណោះ។ ដោយសារតែអាកាសធាតុត្រជាក់រហូតដល់-៦អង្សាសេ ទើបធ្វើអោយយើងដែលមិនស៊ាំជាមួយអាកាសធាតុបែបនោះ ទៅជាឈឺរហូតដល់ចូលមន្ទីរពេទ្យក៏មាន។ សម្រាប់សិស្សខ្មែរផ្សេងទៀត ធ្វើអោយមានបញ្ហាសើរស្បែកក៏មានដែរ។ កញ្ញាបានរៀនភាសាចិនរហូតដល់៦ខែទើបអាចប្រឡងចូលសកលវិទ្យាល័យបាន។

កញ្ញា សុភក្ត្រាបានបន្ដថា តាមរយៈការសិក្សានៅប្រទេសចិន កញ្ញាបានទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងវប្បធម៌ អរិយ្យធម៌ ការរស់នៅ និងការអប់រំរបស់ប្រទេសចិន។ នៅក្នុងប្រទេសចិនការអប់រំរបស់គេ គឺគេផ្ដល់តម្លៃទៅលើសិល្បៈជាខ្លាំង ខណៈការអប់រំនៅខ្មែរមិនសូវអើពើនិងការអប់រំផ្នែកសិល្បៈឡើយ។

ក្រៅពីការសិក្សា កញ្ញា សុភក្ត្រាក៏ជាអ្នកនិពន្ធប្រលោមលោកបរទេសឯករាជ្យមួយរូបផងដែរ។ កញ្ញា សុភក្ត្រាបានចូលទៅក្នុងវិស័យនិពន្ធតាំងពីឆ្នាំ២០១៦មកម្លេះ។ មុននឹងវិវត្តខ្លួន ក្លាយជាអ្នកនិពន្ធឯករាជ្យ កញ្ញា សុភក្ត្រាក៏ធ្លាប់ធ្វើអ្នកនិពន្ធអោយរោងពុម្ភមួយចំនួនផងដែរ។

កញ្ញា សុភក្ត្រា បានបន្ថែមថា កញ្ញានិពន្ធរឿងបាន៧ក្បាល កាលពីកញ្ញាមិនទាន់ក្លាយខ្លួនជាអ្នកនិពន្ធឯករាជ្រ។ ក្នុងចំណោមសៀវភៅប្រលោមលោកទាំង៧ក្បាលនោះរឿងដែលបានបោះពុម្ភដំបូងគេគឺរឿង «គំនុំស្នេហ៍បិសាចសាតាន»៕

កញ្ញា សុភក្ត្រា បានបន្ដថា បន្ទាប់ពីក្លាយជាអ្នកនិពន្ធឯករាជ្យ កញ្ញាសរសេររឿងបាន២៣រឿងហើយ។ រឿងទាំងនោះមានដូចជា ពិសស្នេហ៍កំហឹងសងសឹក ល្បែងស្នេហ៍ភ្លើងប្រាថ្នា អន្ទាក់ទណ្ឌកម្ម បេះដូងព្រៃ កូនក្រមុំ365ថ្ងៃ ទាសករបំណុល សំណងទឹកភ្នែក ពិសទឹកឃ្មុំ ល្បែងបេះដូង រងើកភ្លើងស្នេហ៍ ក្រញ៉ាំស្នេហ៍ម៉ាហ្វៀផ្តាច់ការ អន្ទាក់កម្មពៀ...។ ប៉ុន្ដែដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ និងដើម្បីកាត់បន្ថយចំណាយ ទើបកញ្ញាសុភក្ត្រា មិនបានបោះពុម្ភសៀវភៅទាំងឡើយ តែកញ្ញាបានដាក់លក់ជា PDF វិញ។ ក្នុងចំណោមសៀវភៅរឿងទាំង២៣នោះ រឿងដែលទទួលបានការគាំទ្រច្រើនជាងគេគឺរឿង «ទ្រនំទឹកភ្នែក»៕

កញ្ញា គន់ សុភក្ត្រា នៅកណ្ដាល កំពុងសំពះ


ពាក្យទាក់ទង: គន់ សុភក្ត្ ឈៀរី
Khcct banner

អត្ថបទទាក់ទង