Yearendyearend1140x150
Img 0571

លោកស្រី ឆាយស៊ីវលីន៖ អូមីក្រុងអាចនឹងប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍កម្ពុជាម្តងទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងកូវីដប្រភេទថ្មីអូមីក្រុងក្នុងសហគមន៍កម្ពុជាបានចាប់ផ្តើមកើនឡើង ហើយការឆ្លងរីករាលដាលនេះអាចនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ព្រោះការចេញដើររបស់ភ្ញៀវទេសចរគឺផ្អែកលើកត្តាសេដ្ឋកិច្ចនិងសុវត្ថិភាពនៅតាមបណ្តាប្រទេសជាគោលដៅទេសចរណ៍នីមួយៗដូចជាប្រទេសកម្ពុជាជាដើម។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍។

លោកស្រី ឆាយ ស៊ីវលីន បានពន្យល់ប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការឆ្លងរីករាលដាលនៃអូមីក្រុងគឺអាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ជាខ្លាំង ព្រោះការចេញដើររបស់ភ្ញៀវទេសចរជាចម្បងគឺពឹងផ្អែកលើកត្តាសុវត្ថិភាព ដូចនេះបើប្រទេសដែលជាគោលដៅទេសចរណ៍មិនមានសុវត្ថិភាព នោះវានឹងធ្វើឱ្យភ្ញៀវទេសចរមានភាពរារែកក្នុងការមកកម្សាន្តផងដែរ។

លោកស្រីបន្តថា បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជាកំពុងតែបើកទ្វារទទួលទេសចរចាក់វ៉ាក់សាំងហើយពីគ្រប់បណ្តាប្រទេសក៏ដោយ ក៏ប៉ុន្តែប្រទេសផ្សេងៗទៀតនៅតែបន្តការរឹតត្បិតលើការចេញ-ចូលរបស់ភ្ញៀវទេសចរ ហើយមានលក្ខខណ្ឌចត្តាឡីស័កដដែល ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចររារែកចិត្តក្នុងការដើរកម្សាន្ត និងធ្វើឱ្យការចេញ-ចូលរបស់ទេសចរពីប្រទេសមួយទៅប្រទេសមួយដែលរួមមានកម្ពុជាផងនោះ ត្រូវមានកម្រិត។

ទន្ទឹមនឹងនេះ លោកស្រីមើលឃើញថា ក្រោយពីករណីឆ្លងរីករាលដាលអូមីក្រុងនៅកម្ពុជាមានកាន់តែច្រើនឡើង ស្ថានភាពវិស័យទេសចរណ៍កម្ពុជាគឺនៅតែមានភ្ញៀវទេសចរបរទេសចេញចូល និងកក់សំបុត្រទេសចរណ៍ដដែល ហើយក៏មិនទាន់មានសភាពប្រែប្រួលនៅឡើយទេ ជារួមនៅតាមគោលដៅទេសចរណ៍កម្ពុជានៅតែមានភ្ញៀវទេសចរបរទេសចេញចូល ទោះមិនមានសចំនួនច្រើន តែស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានអះអាងថា ការឆ្លងកូវីដប្រភេទថ្មីអូមីក្រុងក្នុងសហគមន៍កម្ពុជា បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ព្រោះបើសិនអូមីក្រុងមិនមានវត្ដមាននៅក្នុងប្រទេសកម្ពុជា នោះការបើកទ្វារទទួលភ្ញៀវទេសចរបរទេសរបស់កម្ពុជាមកដល់សព្វថ្ងៃនេះច្បាស់ជាទទួលបានច្រើន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០កុម្ភៈនេះ នៅទូទាំងប្រទេស មានករណីឆ្លងអូមីក្រុងក្នុងសហគមន៍នៅប្រទេសកម្ពុជា កើនឡើងដល់ជិត ៦០០០នាក់ហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៃព្រះរាជានាចក្រកម្ពជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង