Yearendyearend1140x150

ពលរដ្ឋជាច្រើនសម្រុកទិញថ្នាំព្យាបាលជំងឺកូវីដ ខណៈករណីឆ្លងកើនឡើងគួរឱ្យបារម្ភ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅថ្ងៃទី ២១ កុម្ភៈនេះ បានមកឈរតម្រង់ជួរគ្នា ដើម្បីរកចាំទិញឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ ម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg)។ឱសថនេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា​ប្រកាសដាក់ឱ្យប្រើប្រាស់ និង ការចែកចាយដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាព​សាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩។

ក្រសួងប្រៃសណីយ៍ នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ គេឃើញមានការសម្រុកមកទិញថ្នាំនេះជាច្រើន ដោយប្រជាពលរដ្ឋទាំងអស់នោះតម្រូវឱ្យឈរតម្រង់ជួរគ្នា ចុះឈ្មោះទិញថ្នាំ«ម៉ូលណាទ្រីស» ហើយត្រូវបង់ប្រាក់បានប្រព័ន្ធធនាគារ និង តម្រូវទិញថ្នាំចាប់ពី៥ដបឡើងទៅ ដោយតម្រូវបានប្រហែល៥៥ដុល្លារអាម៉េរិក។ចំនួនពលរដ្ឋកម្ពុជាសម្រុកទៅទិញថ្នាំព្យាបាលកូវីដនេះ ធ្វើឡើងបន្ទាប់ពីចំនួនអ្នកឆ្លងកូវីដនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ខណៈអ្នកជំងឺស្រាលៗ បានព្យាបាលនៅតាមផ្ទះរៀងខ្លួន ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរកត់សម្គាល់ថា បច្ចុប្បន្ននៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកឆ្លងអូមីក្រុង ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសកម្ម នៅក្នុងសហគមន៍។ក្រសួងសុខាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និង បានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង