Cc time
Cct850x100 1
Itt 0  web banner

កងទ័ពមួកខៀវកម្ពុជាចំនួន២០៤នាក់ធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជាចំនួន២០៤នាក់​ ទើបបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ រយៈពេល១ឆ្នាំ ត្រូវបានធ្វើមានតុភូមិនិវត្តន៍វិញដោយជោគជ័យ នៅថ្ងៃទី២០កុម្ភៈ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ សែម​ សុវណ្ណនី​​ អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព មានប្រសាសន៍ថា បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលជាឆ្នាំទី៨ ហើយកងវិស្វកម្មលេខ៥៧៦ គឺជាកងទី៧ ដែលបានចូលរួមអនុវត្ត បំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផល គួរជាទីមោទនៈ។

រយៈពេលមួយឆ្នាំនៃការបំពេញភារកិច្ច ដ៏សែនលំបាកប្រឈមនឹងហានិភ័យខ្ពស់ ដូចជាការប្រើប្រាស់គ្រាប់មីន ជម្លោះប្រដាប់អាវុធ ទន្ទឹមនឹងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេង មិនអាចកាត់ ថ្លៃ បាន។ ការធ្វើ មាតុ ភូមិ និវត្តន៍នាពេលនេះ បង្ហាញពីការខិតខំ ពុះពារ ជំនះ គ្រប់ឧបសគ្គ ផ្ស៊ាំទៅនឹងស្ថានការណ៍ជាក់ស្តែង របស់ វីរយុទ្ធជន និងយុទ្ធនារីយើង ដោយបានវិល ត្រឡប់ មកវិញប្រកបដោយកាយាមាំមួន ដើម្បីវិលត្រឡប់មក ជួបជុំ គ្រួសារវិញ៕


Khcct banner

អត្ថបទទាក់ទង