Cc time
Cct850x100 1
Itt 0  web banner

វៀតណាមជាប់កំណត់ត្រាមានចំនួនអ្នកឆ្លងកូវីដច្រើនបំផុតក្នុងមួយថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកជំងឺ Covid-19 ដែលមានស្ថានភាពធ្ងន់ធ្ងរនៅទីក្រុងហាណូយ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2021។

ប្រទេសវៀតណាមបានបញ្ជាក់ពីករណី កូវិដ១៩ ចំនួន ៤២,៤២៧ ករណីនៅក្នុងខេត្ត និងក្រុងចំនួន ៦៣ កាលពីថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុតនៃការឆ្លងតែមួយថ្ងៃដែលមិនធ្លាប់មាន។

ទីក្រុងហាណូយបាននាំមុខជាមួយនឹងករណីកូវិដឆ្លងថ្មីចំនួន ៤,៥៤៩ បន្ទាប់មកគឺក្រុង Vinh Phuc ដែលមាន ២,១៥៨ ករណី និងក្រុង Quang Ninh ដែលមានចំនួន ២,០១៨ករណី។

ក្រសួងសុខាភិបាលបានបញ្ជាក់ពីការស្លាប់របស់អ្នកជំងឺ កូវិដ១៨ មានចំនួន ៨០ នាក់ក្នុងថ្ងៃតែមួយ រួមទាំងទីក្រុងហាណូយចំនួន ១២ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ៣៩,៣៥៨ នាក់ ឬ ១,៥ ភាគរយនៃការឆ្លងសរុប។

យ៉ាងណាមិញរលកទីបួនដែលបានវាយប្រហារប្រទេសវៀតណាមកាលពីខែមេសាឆ្នាំមុនបានឆ្លងជាង ២,៦៥ លានករណីឥឡូវមកនេះ។ កាលពីថ្ងៃសុក្រ អ្នកជំងឺ ៦,២១៥ នាក់បានជាសះស្បើយ ដែលជំរុញឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ជាង ២,២៦ លាននាក់។

គួរបញ្ចាក់ថារហូតមកដល់ពេលនេះនៅក្នុងប្រទេសវៀតណាម មនុស្សជាង ៦៧ លាននាក់ត្រូវបានចាក់វ៉ាក់សាំងចំនួន ២ដូស និង ២២ លាននាក់បានចាក់ ៣ដូសរួចជាស្រេច៕

Khcct banner

អត្ថបទទាក់ទង