Yearendyearend1140x150

លោកបៃដិន ជឿជាក់ថារុស្ស៊ីបានធ្វើការសម្រេចចិត្តឈ្លានពានអ៊ុយក្រែនរួចជាស្រេច ក្នុងពេលខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin ចូលរួម​ពិធី​ស្វាគមន៍​មួយ​មុន​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ Mariusz Blaszczak ក្នុង​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

សេតវិមាន៖ប្រធានាធិបតីអាម៉េរិកលោក Joe Biden និយាយថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានតាំងចិត្តដើម្បីឈ្លានពានអ៊ុយក្រែនរួចជាស្រេច។ លោកបន្តថា ខ្ញុំជឿជាក់ថាគាត់បានធ្វើការសម្រេចចិត្តឈ្លានពានអ៊ុយក្រែនរួចហើយព្រោះយើងមានហេតុផលច្បាស់លាស់។

លោក Biden បានហៅការបាញ់គ្រាប់ផ្លោងមួយធ្វើដោយក្រុមយុទ្ធជនគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbas ជាទង្វើរបស់រុស្សី ខណៈដែលទីក្រុងមូស្គូបាននិយាយថា រឿងបាញ់គ្រាប់ផ្លោងនោះគឺកើតឡើងដោយសារអ៊ុយក្រែនជាអ្នកបង្ក។

លោកបានចង្អុលបង្ហាញព័ត៌មានផ្សេងទៀតដែលលោកបាននិយាយថាក្រុងមូស្គូកំពុងញុះញង់ជាសាធារណៈរួមទាំងការអះអាងអំពីអំពើប្រល័យពូជសាសន៍នៅ Donbas និងចោទប្រកាន់ថាទង្វើនេះគឺរុស្សីអ្នកធ្វើទាំងស្រុង។

លោក Biden បាននិយាយថា "ទាំងអស់នេះស្របនឹងសៀវភៅសឹងសង្រ្គាមរបស់ប្រជាជនរុស្ស៊ីបានប្រើពីមុនមក ដើម្បីបង្កើតយុត្តិកម្មមិនពិត ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអ៊ុយក្រែន" អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ រដ្ឋបាលរបស់គាត់បានព្រមានអំពីសេណារីយ៉ូលេសបែបនេះ និង "ប្រតិបត្តិការទង់ក្លែងក្លាយ"ដែលអាម៉េរិកយល់ឃើញថារុស្សីកំពុងរកហេតុផលណាមួយដើម្បីវាយលុកអ៊ុយក្រែន។

យ៉ាងណាមិញប្រសិនបើទីក្រុងមូស្គូចូលឈ្លានពានអ៊ុយក្រែន វានឹងមានសារៈសំខាន់សម្រាប់សហរដ្ឋអាម៉េរិកក្នុងការបញ្ចុះបញ្ចូលពិភពលោកថារុស្ស៊ីជាអ្នកឈ្លានពាន ហើយថាខ្លួនមានសិទ្ធក្នុងការការពារសុវត្ថភាពរបស់ដែនដីអ៊ុយក្រែន។

លោក Bergmann ដែលជាអ្នកការសែតប្រចាំ VOA បាននិយាយថា "នេះគឺជាវិធីសាស្រ្តដ៏ល្អមួយរបសលោក Biden ក្នុងការយកឈ្នះសង្រ្គាមជាមួយរុស្ស៊ី" ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden នៅតែផ្តល់ជូនលោកពូទីន នូវការកាត់បន្ថយការផ្ទុះសង្រ្គាមដោយនិយាយថា ការទូតគឺ "តែងតែមានលទ្ធភាព"។ គាត់បាននិយាយថា ដោយផ្អែកលើ "សមត្ថភាពស៊ើបការណ៍សំខាន់" របស់សហរដ្ឋអាមេរិក គាត់មានហេតុផលដើម្បីជឿថា ពូទីន នឹងនៅតែពិចារណាជម្រើសការទូត។

ទន្ទឹមនិងនេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងជួបផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ។

នៅព្រឹកថ្ងៃដដែល យោធារុស្ស៊ីបានប្រកាសថា ថ្ងៃសៅរ៍ ខ្លួននឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន ដែលលោកពូទីននឹងត្រួតពិនិត្យដោយផ្ទាល់។

យ៉ាងណាក៏ដោយ លោក Biden បាននិយាយថា លោកជឿថា លោកពូទីន កំពុងគិតពិចារណាយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុងវិភាគឯកសារដែលវិមានក្រឹមឡាំងបានប្រគល់ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក John Sullivan នៅទីក្រុងមូស្គូ។

វាគឺជាការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់រុស្ស៊ីចំពោះសំណើរបស់សហរដ្ឋអាមេរិក និងអង្គការណាតូនាពេលថ្មីៗនេះ ដើម្បីចរចាលើការដាក់ពង្រាយមីស៊ីល និងសមយុទ្ធកងទ័ពរបស់ ពួកគេនៅក្នុងទ្វីបអឺរ៉ុប ខណៈពេលដែលបដិសេធការទាមទាររបស់រុស្ស៊ីទាក់ទងនឹងសមាជិកភាពអ៊ុយក្រែនដែលអាចមាននៅក្នុងអង្គការណាតូ។

គួរបញ្ចាក់ថាកាលពីថ្មីៗនេះក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រ លោកស្រី Anne Neuberger ទីប្រឹក្សាសន្តិសុខជាតិរងទទួលបន្ទុកផ្នែកអ៊ីនធឺណិត និងបច្ចេកវិទ្យា បាននិយាយជាលើកដំបូងថា សហរដ្ឋអាមេរិកជឿថាទីក្រុងម៉ូស្គូជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលហៅថាការវាយប្រហារតាមអ៊ីនធឺណិត DDoS លើអ៊ុយក្រែននាពេលថ្មីៗនេះ។

លោកស្រី Neuberger បានបន្តថា "យើងជឿថារដ្ឋាភិបាលរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយលើធនាគារអ៊ុយក្រែនក្នុងសប្តាហ៍នេះ" ។ យើងមានព័ត៌មានបច្ចេកទេសដែលភ្ជាប់នាយកដ្ឋានស៊ើបការណ៍សំខាន់របស់រុស្ស៊ី ឬ GRU ដូចដែលគេស្គាល់ថាហេដ្ឋារចនាសម្ព័ន្ធ GRU ត្រូវបានគេមើលឃើញថាបញ្ជូនទំនាក់ទំនងយ៉ាងច្រើនទៅកាន់អាសយដ្ឋាន IP និងដែនដែលមានមូលដ្ឋាននៅអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង