Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាទទួលបានចំណូលពន្ធកើនឡើងជាង៣២ភាគរយនៅដើមឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២២ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានប្រមាណជា ២៨៨,២៣លានដុល្លារ កើនឡើង៣២,៧០% បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករាឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាស ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងក្នុងខែមករា ឆ្នាំ២០២២ មានចំនួន ១ ១៦៧,៣៤ប៊ីលានរៀល(ប្រមាណជា ២៨៨,២៣លានដុល្លារ) ស្មើនឹង ១០,២២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករាឆ្នាំ២០២១ឃើញថា កើនឡើងចំនួន២៨៧,៦៦ ប៊ីលានរៀល (ប្រមាណជា ៧១,០៣ លានដុល្លារ) ស្មើនឹង ៣២,៧០%។

គួរបញ្ជាក់ផងដែរថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ប្រភេទមានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧,២១ ប៊ីលានរៀល (កើនឡើង ១៣,៥៦ ប៊ីលានរៀលស្មើនឹង ៧,៨១%), អាករលើតម្លៃបន្ថែមមានចំនួន ២៨៤,៣៧ប៊ីលានរៀល (កើនឡើង ៥៨,៨២ ប៊ីលានរៀល ស្មើនឹង ២៦,០៨%) អាករពិសេសមានចំនួន ១០៧,៤៨ ប៊ីលានរៀល (កើនឡើង៣០,៣៨ប៊ីលានរៀលស្មើនឹង ៣៩,៤០%),ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០,២១ ប៊ីលានរៀល (កើនឡើង ១៩,០២ ប៊ីលានរៀលស្មើនឹង ២០,៨៦%), និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០,០៣ប៊ីលានរៀល (កើនឡើង ៣៦,៤៦ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)។

សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួន ១១៤១៩,១៣ ប៊ីលានរៀល (ប្រមាណ ២៨១៩,៥៤ លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាដើម៕

Khcct banner

អត្ថបទទាក់ទង