Cc time
Cct850x100 1
Itt 0  web banner

ជប៉ុនបង្ហាញពីចេតនាគាំទ្រការបោះឆ្នោតនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហ៊ុន ម៉ាណែត ខាងស្ដាំ និង លោក HAYASHI Yoshimasa ខាងឆ្វេង រូបភាពដោយ ក្រសួងការបរទេសជប៉ុន

ជប៉ុន៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាលជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី១៤ កុម្ភៈ។ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបង្ហាញពីការគាំទ្រកម្ពុជា សម្រាប់ដំណើរការបោះឆ្នោតដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោក Hayashi បានបញ្ជាក់ថា ប្រទេសជប៉ុន និងកម្ពុជា មានទំនាក់ទំនងយ៉ាងរឹងមាំ និងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធលើបញ្ហារបស់សហគមន៍អន្តរជាតិ ដូចជាស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ទំនាក់ទំនងជប៉ុន-កម្ពុជា កាន់តែជិតស្និទ ស្របពេលដែលការប៉ះប៉ូវជំនួយទាក់ទងនឹងជំងឺកូវីដ-១៩ ដែលផ្ដល់ដោយប្រទេសជប៉ុនដល់កម្ពុជា រួមមានការផ្តល់វ៉ាក់សាំងប្រមាណ ១,៣លានដូស និងកម្ចីសរុបចំនួន ៤៥ពាន់លានយ៉េន។

លោក Hayashi បានបង្ហាញពីចេតនារបស់ប្រទេសជប៉ុនក្នុងការសហការជាមួយកម្ពុជា ដើម្បីធានាថាការបោះឆ្នោតឃុំសង្កាត់របស់កម្ពុជានៅខែមិថុនានេះ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅតាមសម្លេងរបស់ប្រជាជនកម្ពុជា។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាចេតនារបស់គាត់ក្នុងការខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជប៉ុន។ហើយរដ្ឋមន្ត្រី Hayashi និងលោក ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចការតំបន់ ហើយរដ្ឋមន្ត្រី Hayashi បានបង្ហាញចេតនាបន្តសម្របសម្រួលជាមួយកម្ពុជា ក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍នៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងកូរ៉េខាងជើង រួមទាំងបញ្ហាការចាប់ពង្រត់ផងដែរ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប គម្រោងចំណាយថវិកា៤៣លានដុល្លារ។គ.ជ.ប បានត្រៀមខ្លួន និង បានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និង នីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និង ជោគជ័យ ៕

រូបភាពដោយ ក្រសួងការបរទេសជប៉ុន


Khcct banner

អត្ថបទទាក់ទង