Cc time
Cct850x100 1
Itt 0  web banner

សមាគមគ្រឹះស្ថានឧត្តមសិក្សាពង្រឹងការការពារកូវីដ-១៩ ខណៈការឆ្លងនៅតែកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានអំពាវនាវដល់សមាជិករបស់ខ្លួនបង្កើនការពង្រឹងការការពារកូវីដ-១៩ ដោយអនុវត្តនូវស្ដង់ដាSOP របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលចំនួន ប្រជាពលរដ្ឋឆ្លងកូវីដ-១៩ ប្រភេទថ្មីអូមីក្រុងមានការកើតឡើងគួរឱ្យព្រួយបារម្ភ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍លោក ហេង វណ្ណដា ជាប្រធានគ្រឹះស្ថានឧត្តមសិក្សាបានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ គ្រឹះស្ថានឧត្តមសិក្សានៅតែបន្ដអនុវត្តស្ដង់ដាSOP របស់ក្រសួងសុខាភិបាល និង៣កុំ៣ការពារតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន។ ការសិក្សានៅតែបន្ដសិក្សាតាមអនឡាញសម្រាប់មុខវិជ្ជាមួយចំនួន និងមុខវិជ្ជាខ្លះទៀតដែលត្រូវរៀននៅសាលា គឺសិស្សអាចមករៀននៅសាលាបាន។

លោក ហេង វណ្ណដា បានបន្ដថានៅគ្រប់សាលារៀន គឺមានម៉ាស៊ីនវ៉ាស់កម្ដៅ។ ប្រសិនបើសិស្ស-និស្សិតមានកម្ដៅលើសពីធម្មតា ពួកគាត់ត្រូវត្រឡប់ទៅផ្ទះវិញ។ ប្រសិនបើមានថ្នាក់ណាមួយ មានអ្នកឆ្លងវីរុសកូវីដ-១៩ គឺពួកគាត់ត្រូវរៀនតាមរយៈអនឡាញមួយសម្ដាហ៍ ក្រោយមួយសប្ដាហ៍ទើបអាចចូលរៀននៅសាលាបាន។

នៅក្នុងបន្ទប់រៀន សិស្សត្រូវរក្សាកម្លាតពីគ្នា បើទោះបីជានៅក្នុងម៉ោងចេញលេងក៏ដោយ។ សិស្ស-និស្សិតដែលមានបញ្ហាសុខភាព គឺពួកគាត់មិនមកសាលាឡើយ។ ពួកគាត់អាចរៀនតាមរយៈវីដេអូ ដែលលោកគ្រូ អ្នកគ្រូផុសនៅក្នុងគ្រុប Telegram៕


Khcct banner

អត្ថបទទាក់ទង