Yearendyearend1140x150

អាម៉េរិក,អឺរ៉ុប,ឥណ្ឌាចែចូវ«អាស៊ាន»ចង់ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដូចចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី១៧ ខែកុម្ភៈ ២០២២។រូបភាព FN

ភ្នំពេញ៖កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយមានការចូលរួមផ្ទាល់ និង តាមប្រព័ន្ធវីដេអូ។ជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានជជែកគ្នាលើកិច្ចការជាច្រើនដែលក្នុងនោះក៏មានផងដែរ ការជជែកពីការស្នើសុំរបស់ប្រទេសមួយចំនួនមាន អាម៉េរិក អឺរ៉ុប ឥណ្ឌា ដែលចង់ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ានដូចប្រទេសចិន និង អូស្ត្រាលី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអះអាងថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ភាគីទាំងអស់គ្នាបានជជែកគ្នាដោយផ្តោតសំខាន់លើការជំរុញសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ហាមីយ៉ាន់ម៉ា និង ជជែកគ្នាពាក់ព័ន្ធផ្ទៃក្នុងអាស៊ាន។

បើតាមលោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានផ្តោតសំខាន់លើការពង្រឹងលើស្ថាប័នអាស៊ានទាំងមូល ក្នុងពេលដែលពិភពលោកកំពុងប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយដោយរយៈពេល៥៥ឆ្នាំមកនេះ អាស៊ានមានប្រទេសមួយចំនួនទាក់ទងធ្វើកិច្ចសហប្រតិបត្តិការណ៍ច្រើនដោយប្រទេសខ្លះចង់ចូលជាមួយអាស៊ាន និង ខ្លះទៀតចង់ក្លាយជាដៃគូជាដើម។

លោក ប្រាក់ សុខុន បានថ្លែងថា បច្ចុប្បន្នមានប្រទេសចំនួន២ហើយដែលក្លាយជាដៃគូកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមាន ប្រទេសអូស្ត្រាលី និង ប្រទេសចិន។ហើយដោយសារអូស្ត្រាលី និងចិនបានក្លាយជា ដៃគូកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបមានប្រទេសជាច្រើនមានជាអាទិ៍៖ អាម៉េរិក អឺរ៉ុប ឥណ្ឌា កូរ៉េខាងត្បូង។សម្រាប់លោក ប្រាក់ សុខុន នៅពេលខាងមុនអាស៊ាននឹងមានប្រទេសជាច្រើនទៀតនឹងទាក់ទងចូល។

គួរបញ្ជាក់ថា សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុង​ទី​ក្រុង​បាងកក ប្រទេសថៃ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទី​ក្រុង​បាងកកដោយ​បិតា​ស្ថាបនិក​របស់​អាស៊ាន ដែល​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និង​ថៃ។ ក្រោយ​មក​ប្រទេស​ប៊្រុយណេ​ដារូសាឡឹម​ បាន​ចូលរួម​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​១៩៩៥ ប្រទេសឡាវ និង​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​១៩៩៧ និង ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ១៩៩៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង