Yearendyearend1140x150

អាម៉េរិក <<ព្រមានចិន>>ក្នុងការគាំទ្ររុស្សីប្រឆាំងណាតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន លោក Xi Jinping (ស្តាំ) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ឆ្វេង)

ទីក្រុងវ៉ាស៊ីនតោន៖ឧត្តមសេនីយ៍អាម៉េរិកគឺលោក Kenneth Wilsbach បានព្រមានថា ក្រុងប៉េកាំងបានធ្វើការគាំទ្រក្រុងម៉ូស្គូក្នុងជម្លោះជាមួយអង្គការអូតង់ ទោះបីជាមានការយកចិត្តទុកដាក់របស់លោកខាងលិចដើម្បីដោះស្រាយបញ្ហាកំពុងជាប់គាំងលើការប្រឈមមុខដាក់គ្នាដ៏តានតឹងនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ អាម៉េរិកមើលឃើញថា ចិនអាចនឹងចាប់យកឱកាសដើម្បីធ្វើសកម្មភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកល្បងដែនទឹក ដើម្បីមើលថាតើទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាចិត្តយ៉ាងណាចំពោះដៃគូរបស់ខ្លួននៅក្នុងតំបន់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងកម្មវិធី Singapore Airshow កាលពីថ្ងៃពុធ ឧត្តមសេនីយ Kenneth Wilsbach ដែលជាប្រធានកងកម្លាំងអាកាសប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានថ្លឹងថ្លែងលើជំហររបស់ទីក្រុងប៉េកាំងក្នុងការគាំទ្ររុស្សីប្រឆាំងនឹងណាតូ។

លោកបាននិយាយថា "តាមទស្សនៈរបស់ចិននឹងឃើញនូវអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបហើយ ចិនអាចនឹងព្យាយាមធ្វើអ្វីមួយនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ប្រសិនបើរុស្សីបើកការឈ្លានពានទៅលើដែនអ៊ុយក្រែន ខណៈទីក្រុងប៉េកាំងចាត់ទុកវិបត្តិដោយផ្អែកថាតើ«នេះជាឱកាសសម្រាប់ការចំណេញដែរឬទេ»។

ការកត់សម្គាល់របស់លោក បានធ្វើឡើងចំពេលជាច្រើនខែនៃការរំពឹងទុកជុំវិញការជាប់គាំងរវាងបូព៌ា និងលោកខាងលិច ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជាច្រើននៅអឺរ៉ុបបានព្រមានម្តងហើយម្តងទៀតថា កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងម៉ូស្គូអាចបញ្ជាឱ្យមានការឈ្លានពានចូលអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូបានប្រកាសថា កងទ័ពរបស់ខ្លួនបានបញ្ចប់សមយុទ្ធហ្វឹកហ្វឺនរបស់ពួកគេនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងចាប់ផ្តើមដំណើរការត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញ។

ទោះជាយ៉ាងនេះក្តី វិមានក្រឹមឡាំងបានច្រានចោលជាបន្តបន្ទាប់ថា ខ្លួនពុំមានចេតនាវាយប្រហារប្រទេសជិតខាងរបស់ខ្លួននោះទេ ហើយបានសម្លឹងរកការធានាសន្តិសុខ ដែលនឹងបដិសេធការពង្រីករបស់ណាតូឱ្យកាន់តែខិតទៅជិតព្រំដែនរបស់រុស្ស៊ី ដែលជាវិធានការមួយសម្រាប់ទីក្រុងប៉េកាំងបានសម្តែងការគាំទ្ររបស់ខ្លួន។

កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង បានចេញសេចក្តីប្រកាសរួមមួយប្រឆាំងនឹង "ការពង្រីកបន្ថែមទៀតនៃអង្គការណាតូ" ហើយក៏បានអំពាវនាវផងដែរ "ឱ្យសម្ព័ន្ធអាត្លង់ទិកខាងជើង បដិសេធពីវិធីសាស្រ្តមនោគមវិជ្ជាតាំងពីសម័យសង្រ្គាមត្រជាក់"។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងប៉េកាំងជាយូរមកហើយថា បង្ករឿងបង្កហេតុប្រឆាំងនឹងតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។ កាលពីដើមខែធ្នូ ឧបការីរដ្ឋមន្ត្រីការពារជាតិអាម៉េរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក Ely Ratner បានចោទប្រកាន់កងទ័ពរបស់ប្រទេសចិនថា "ទំនងកំពុងតែរៀបចំគម្រោង ដើម្បីបង្រួបបង្រួម" កោះជាមួយតៃវ៉ាន់។ ដោយឡែកចិនតែងតែថ្កោលទោសទំនាក់ទំនងជិតស្និទ្ធរបស់អាមេរិកជាមួយតៃប៉ិថាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

គួររឹលឹកវិញផងដែលថាកាលពីពេលថ្មីៗនេះ ចិន បានធ្វើការអំពាវនាវឲ្យអង្កការណាតូបញ្ឍប់ការពង្រីកអំណាចរបស់ខ្លួនមកទៅកាន់អ៊ឺរ៉ុបខាងកើត និងមកតំបន់អាស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង