Yearendyearend1140x150

ប្រាសាទក្រហមក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២​បញ្ចប់​ការជួសជុល​ជាលើក​ដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រាសាទក្រហមកសាងក្នុងស.វ.ទី៩

ប្រាសាទក្រហមកសាងក្នុងស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែន បានបញ្ចប់ការជួសជុលឱ្យផុតពីហានិភ័យជាលើកដំបូង ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។

ប្រាសាទក្រហមជាប្រាសាទឥដ្ឋលាយថ្មភក់ កសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នាស.វ.ទី៩ ឧទ្ទិសដល់ព្រះឥសូរ ស្ថិតនៅលើភ្នំគូលែន កម្ពស់៣៧០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និង ១៤គីឡូម៉ែត្រពីព្រះអង្គធំ។ ប្រាសាទនេះមានចំនួនពីរគឺ ប្រាសាទក្រហម១ និងប្រាសាទក្រហម២។

មុនការជួសជុលប្រាសាទក្រហម១ បានប្រឈមនឹងការបំផ្លាញពីដើមឈើនិងឫសឈើចាក់ចូលទៅក្នុងតួប្រាសាទ ជញ្ជាំង និងដំបូលធ្វើឱ្យប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ម្យ៉ាងទៀតឥដ្ឋមួយ ចំនួនពុកផុយដោយសារអាយុកាល និងអាកាសធាតុ បង្កឱ្យរុក្ខជាតិចាក់ចូលទៅបំផ្លាញរចនាសម្ពន្ធប្រាសាទ ហើយកាលពីសម័យមុនមាន ការលួចជីកកកាយរកវត្ថុ បុរាណនៅផ្នែកកណ្តាល ធ្វើឱ្យខូចគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គ និងយោនី ភាពរាយប៉ាយនៃវត្ថុសិល្បៈ ការបំផ្លាញពីសត្វកណ្តៀរនិងម្រោម ដែលធ្វើសំបុកក្នុងជញ្ជាំងឥដ្ឋនិងខឿនប្រាសាទ។នេះជាប្រសាសន៍របស់លោក ឮ ចាន់ណូរ៉ា មន្ត្រីបច្ចេកទេសជួសជុលប្រាសាទ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង