Yearendyearend1140x150
Img 0571

វៀតណាមជំរុញការផលិតវ៉ាក់សាំងPfizerដល់កុមារ ខណៈករណីឆ្លងអូរមីក្រុងកើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុគ្គលិកពេទ្យកាន់ដបវ៉ាក់សាំង Pfizer នៅទីក្រុងហូជីមិញ នៅថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០២១។

ហូជីមិញ៖ នាយករដ្ឋមន្ត្រីវៀតណាម គឺលោក Pham Minh Chinh បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ផ្គត់ផ្គង់វ៉ាក់សាំង កូវីដ-១៩ ដល់ប្រទេសរបស់ខ្លួនចំនួន ២២លានដូសបន្ថែមឲ្យបានយ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រទេសវៀតណាមអាចចាក់វ៉ាក់សាំងកុមារអាយុពី ៥ ទៅ ១១ឆ្នាំ។

ប្រទេសវៀតណាមថ្មីៗរកឃើញករណីឆ្លងមេរោគបម្លែងថ្មីអូមីក្រុងឆ្លងជាច្រើនម៉ឺននាក់ត្រឹមតែមួយរយះចុងក្រោយនេះ តែយ៉ាងណាមិញរដ្ឋាភិបាលក៏បានចេញវិធានការរទប់ស្កាត់ការចម្លង និងបានបើសាលាឲ្យក្មេងៗចូលរៀនធម្មតាវិញកាលពីសប្តាហ៌មុន។

នៅក្នុងការជជែកតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយលោក Albert Bourla ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនថ្នាំអាមេរិក លោកបាននិយាយថា ប្រទេសវៀតណាមបានចាក់វ៉ាក់សាំង Pfizer ដល់កុមារដែលមានអាយុពី ១២-១៧ ឆ្នាំ ដោយស្ទើរតែ 90 ភាគរយនៃពួកគេបានទទួលការចាក់វ៉ាក់សាំងចំនួនពីរដូស។

លោកនាយករដ្ឋមន្រ្តីក៏បានជំរុញឱ្យលោក Bourla ពន្លឿនការចែកចាយថ្នាំចំនួន ២២ លានដូសបន្ថែមទៀត ដែលក្រសួងសុខាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដោយតាមការគ្រោងទុកនិងបញ្ចប់ការចាក់វ៉ាក់សាំងនៅក្នុងខែមេសានេះ។

លោកក៏បានស្វែងរកការអាប់ដេតជាទៀងទាត់ពី Pfizer លើវ៉ាក់សាំងថ្មី និងការផ្ទេរបច្ចេកវិទ្យារបស់ខ្លួនទៅឱ្យក្រុមហ៊ុនវៀតណាមសម្រាប់ផលិតថ្នាំដើម្បីព្យាបាលប្រភេទ កូវិដបម្លែងថ្មី។ លោក Pham Minh Chinh គាត់ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានលក់វ៉ាក់សាំងរបស់ខ្លួនចំនួន ៥១ លានដូសជូនវៀតណាផងដែរ។

ដោយឡែកលោក Bourla បានធានាដល់នាយករដ្ឋមន្ត្រីវៀតណាមថាក្រុមហ៊ុនរបស់គាត់នឹងខិតខំប្រឹងប្រែងដើម្បីបង្កើនល្បឿននៃការចែកចាយវ៉ាក់សាំងកូវិដជូនវៀតណាមឲ្យទាន់ពេលវេលា។

លោកបន្តថាក្រុមហ៊ុនលោកអាចនិងផ្ទេរបច្ចេកវិទ្យាផលិតថ្នាំ កូវិដ១៩ សម្រាប់ការផលិតនៅប្រទេសវៀតណាម។ យ៉ាងណាមិញមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីខែធ្នូឆ្នាំមុនថា កុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំកម្រមានផលប៉ះពាល់ធ្ងន់ធ្ងរបន្ទាប់ពីការទទួលថ្នាំបង្ការណាស់។

គួររំលឹកវិញផងដែលថា ជាង ៧៤,៧ លាននាក់ក្នុងចំណោមប្រជាជន ៩៦ លាននាក់របស់ប្រទេសវៀតណាមត្រូវបានចាក់វ៉ាក់សាំងចំនួន ២ដូសហើយជាង ៣២,៤ លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី ៣ដូសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង