Yearendyearend1140x150

ពូទីន <<អាចនិងបើកទ្វាចរចា>> ជាមួយលោកខាងលិច ជុំវិញសន្តិសុខសមូហភាពរបស់វិមានក្រឹមឡាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ទីក្រុងមូស្គូ៖ អ្នកនាំពាក្យរបស់រុស្សីគឺលោក Dmitry Peskov និយាយថា ប្រធានាធិបតីរុស្ស៊ីបានទាមទារយ៉ាងខ្ជាប់ខ្ជួននូវ "ការចរចា" និង "ការទូត"ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព ។ លោក និយាយបន្ទាប់ពីកំដៅរវាងរុស្សី និងអ៊ុយក្រែន ពុំទាន់មានការថមថយនិងដំណោះស្រាយណាមួយពីលោកខាងលិច។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី "មានឆន្ទៈក្នុងការចរចា" លើការទាមទារសម្រាប់ការធានាសន្តិសុខជាមួយលោកខាងលិច អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបន្តនិងគូសបញ្ជាក់ថា បញ្ហាជុំវិញអ៊ុយក្រែនគ្រាន់តែជា "ផ្នែក" នៃបញ្ហារួមប៉ុណ្ណោះ។

លោក Peskov បាននិយាយថា "ប្រធានាធិបតីពូទីន តែងតែទាមទារឱ្យមានការចរចា និងការទូតដែលវិមានក្រឹមឡាំងពុំចង់ឃើញការផ្ទុះសង្រ្គាមណាមួយឡើយ លោកសង្ឃឹមថាមហាអំណាចលោកខាងលិចនិងចចារ ពាក់ព័ន្ធសំណើដែលរុស្សីបានស្នើសុំ។ អ្នកនាំពាក្យរូបនេះបានបន្តដោយសង្កត់ធ្ងន់ថា "អ៊ុយក្រែនជាផ្នែកមួយនៃបញ្ហាធំនៃការធានាសន្តិសុខសម្រាប់រុស្ស៊ី" ដោយសង្កត់ធ្ងន់ថា លោកពូទីន "មានឆន្ទៈ" ក្នុងការចូលរួមស្វែងរកដំណោះស្រាយមួយនេះឲ្យទាល់តែបាន។

ដោយឡែកក្រសួងការបរទេសរុស្សីម្នាក់ទៀតគឺលោក Lavrov បានប្រកាសថា "យើងនឹងបង្កើតការសន្ទនាលើទិដ្ឋភាពដែលមានសារៈសំខាន់ជាក់ស្តែងនាពេលបច្ចុប្បន្ន ជាមួយបស្ចិមប្រទេសរបស់យើង ជាចម្បងគឺអាមេរិកដើម្បីស្វែងរកដំណោះស្រាយដោយអហិង្សា"។

គួររំលឹកផងដែលថា កាលពីថ្ងៃទី ១៧ ខែធ្នូឆ្នាំមុន ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងសមាជិកណាតូដែលបង្ហាញពីការទាមទារសន្តិសុខរបស់ទីក្រុងម៉ូស្គូ ពោលគឺការធានាដោយប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៃការមិនពង្រីកអំណាចទៅភាគខាងកើតរបស់ខ្លួនចូលទៅរុស្សី និងដែនកំណត់លើការដាក់ពង្រាយកងទ័ព និងសព្វាវុធទៅកាន់ផ្នែកខាងជាប់ព្រំដែនរុស្សី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង