Yearendyearend1140x150

អ្នកជំងឺកូវីដពីរនាក់នឹងចេញពីមន្ទីរខ្មែរសូវៀតឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ភ្នំពេញ៖ អ្នកជំងឺពីរនាក់នៅកំពុងឆ្នាំងមានអាការៈឈឺយូជាងគេ ដែលត្រូវបានបញ្ជូនមកភ្នំពេញនៅថ្ងៃទី៨ ឧសភា ឆ្នាំ ២០២០ ដើម្បីទទួលការព្យាបាលពីអ្នកឯកទេស នឹងជាសះស្បើយចេញពីមន្ទីរពេទ្យឆាប់ៗ។នេះសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ខ្ញុំព្រួយបារម្ភជំពោះអ្នកជំងឺពីរនាក់នៅកំពុងឆ្នាំង និង បន្ទាយមានជ័យ ដូច្នេះខ្ញុំបានឲ្យប្រធានមន្ទីរសុខាភិបាលនៅកំពុងឆ្នាំ បញ្ជូនអ្នកជំងឺទាំងពីរនាក់នោះ មកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅភ្នំពេញ ដោយសារនៅទីនេះមានអ្នកឯកទេសច្រើន ដែលអាចធ្វើការពិគ្រោះច្រើនដើម្បីធ្វើការព្យាបាលជូនគាត់ឲ្យបានឆាប់ជា ហើយសង្ឃឹមថាគាត់នឹងជាសះស្បើយចេញពីមន្ទីរពេទ្យឆាប់ៗ។

គួររំលឹកផងដែរ សរុបអ្នកជំងឺដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅទូទាំងប្រទេសចំនួន ១២២ ស្រ្តី ៣៨នាក់ បុរស ៨៤ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង