Yearendyearend1140x150

រុស្ស៊ីនឹងដកទ័ពចេញពីព្រំដែនក្រោយបញ្ចប់សមយុទ្ធ ខណៈអាម៉េរិកនៅតែទទូចឲ្យមានការជម្លៀសចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Biden អះអាងថា ទាហានរុស្ស៊ីនៅតែបន្ត "ឡោមព័ទ្ធអ៊ុយក្រែន" ទោះបីជាទីក្រុងម៉ូស្គូបាននិយាយថា ពួកគេកំពុងដកខ្លួនក៏ដោយ។ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រតិកម្មចំពោះការប្រកាសរបស់ទីក្រុងមូស្គូដែលថារុស្ស៊ីបានចាប់ផ្តើមចាកចេញពីព្រំដែនអ៊ុយក្រែនបន្ទាប់ពីសមយុទ្ធយោធា ដោយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនបានផ្ទៀងផ្ទាត់ព័ត៌មាននេះទេ។ លោក បៃដិន ក៏បានបានបញ្ជាឲ្យមានការជម្លៀសចេញប្រជាជនស៊ីវិលចេញថែមទៀតផង។

មេដឹកនាំពិភពលោកផ្សេងទៀតបានដាក់ការសង្ស័យលើរបាយការណ៍នៃកងទ័ពរុស្ស៊ីចាកចេញ ដោយមានអ្នកកាសែតលោកខាងលិចមួយចំនួនបានលើកឡើងថាការដកទ័ពរបស់រុស្សីមិនមែនជារឿងពិតប្រាកដនោះទេ។ ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការវាយប្រហារណាមួយឡើយ ខណៈដែលកំពុងចង្អុលដៃទៅកាន់អង្គការណាតូចំពោះការបង្កើនស្ថានការណ៍ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខនៅអឺរ៉ុប។ យ៉ាងណាក៏ដោយ លោក Biden បានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតមិនបង្កការគំរាមកំហែងដល់រុស្ស៊ីឡើយ។

ប្រធានាធិបតីអាមេរិក បានបន្ថែមថា នៅក្នុងការសន្ទនាចុងក្រោយរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អំពីវិបត្តិអ៊ុយក្រែន មេដឹកនាំពិភពលោកទាំងពីរបានយល់ព្រមបន្ត "បន្តការបន្តការទូតកម្រិតខ្ពស់"។ ប្រសិនបើ "ការលុកលុយ" កើតឡើងនោះ លោក Biden បានគំរាមថា វានឹងត្រូវបានឆ្លើយតប "ដោយបង្ខំ" ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រអ៊ុយក្រែនជាមួយនឹងអាវុធ ការហ្វឹកហ្វឺន និងការស៊ើបការណ៍ ប៉ុន្តែនឹងមិនបញ្ជូនទាហានអាមេរិកទៅ "ប្រយុទ្ធនៅអ៊ុយក្រែននោះទេ។លោក Biden បានទទួលស្គាល់ថាការឈ្លានពាននឹងនាំទៅរក “សង្គ្រាម”។

ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន វានឹងក្លាយជាសង្គ្រាមដោយគ្មានដោះណោះស្រាយណាមួយឡើយ។

លោក Biden បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ក្នុងករណីមានការឈ្លានពានខាងយោធានឹងមានន័យថា ផលវិបាកផ្នែកសេដ្ឋកិច្ចនៅផ្ទះក្នុងសហរដ្ឋអាមេរិក រួមទាំងការកើនឡើងតម្លៃថាមពល ដែលជាវិបត្តិដែលជនជាតិអាមេរិកបាននិងកំពុងដោះស្រាយជាបន្តចាប់តាំងពីឆ្នាំមុន។ លោកបានបន្ថែមថា លោកកំពុងធ្វើការជាមួយអ្នកផលិតថាមពល និងអ្នកផ្គត់ផ្គង់លើផែនការបន្ទាន់។ លោកបានថ្លែងថា៖ ប្រជាជនអាមេរិកយល់ថាការការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពគឺមិនដែលគ្មានតម្លៃនោះទេ។

លោក Biden បាននិយាយថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយ "ក្តីបារម្ភផ្នែកសន្តិសុខរៀងៗខ្លួន" ។

ដោយឡែកលោក ពូទីន ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកថា "មិនអើពើ" ការទាមទារសន្តិសុខរបស់ខ្លួន ដោយបាននិយាយនៅដើមខែនេះថា ទីក្រុងម៉ូស្គូ "មិនបានឃើញការឆ្លើយតបគ្រប់គ្រាន់និងដំណោះស្រាយចំពោះសំណើរសំខាន់ៗរបស់យើងនៃ ការស្នើដោយការមិនពង្រីកអំណាចអង្គការណាតូ ការមិនដាក់ពង្រាយអាវុធវាយលុកនៅជាប់ព្រំដែនរុស្ស៊ី មកដល់ពេលនេះយើងពុំបានទទួលដំណោះស្រាយពីណាមួយពី ណាតូ ជុំវិញសំណើខាងលើនោះទេ។

ទន្ទឹមនិងនេះ លោក Biden បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំងពីរគួរតែ ផ្តល់ឱកាសការទូតគ្រប់យ៉ាងដើម្បីជោគជ័យ។ លោកបានមានប្រសាសន៍ថា "ខ្ញុំជឿថាមានមធ្យោបាយពិតប្រាកដដើម្បីដោះស្រាយកង្វល់សន្តិសុខរៀងៗខ្លួន ដោយបន្ថែមថាសំណើកំពុងត្រូវបានធ្វើឡើងដែលរួមមាន "វិធានការអាវុធថ្មី វិធានការតម្លាភាពថ្មី និង វិធានការស្ថិរភាពយុទ្ធសាស្ត្រថ្មី ដែលនឹងអនុវត្តចំពោះណាតូ និងរុស្ស៊ីដូចគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង