Yearendyearend1140x150

លទ្ធផលធ្វើតេស្ត៖ទេសចរហូឡង់ម្នាក់នៅខេត្តព្រះសីហនុគ្មានផ្ទុកវីរុស «កូរ៉ូណា»ថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរណ៍នៅខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)៖ទេសចរហូឡង់ម្នាក់ឈ្មោះ Van Der Meer ដែលជិះលើនាវាកម្សាន្តមួយនៅខេត្តព្រះសីហនុ និងសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានក្រុមគ្រូពេទ្យចេញមកអះអាងថា មិនមានផ្ទុកវីរុសកូរ៉ូណាថ្មីនោះទេ។

រដ្ឋបាលខេត្តព្រះសីហនុបាន បញ្ជាក់ថា ដោយសារលោក Van Der Meer មានអាការក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា អ្នកជំងឺមានអាការឡើងសំពាធឈាម តែកំដៅបានចុះមកធម្មតាវិញហើយ។

ជាមួយគ្នានោះក្រុមគ្រូពេទ្យក៏បានយកសំណាករបស់អ្នកជំងឺទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ជាលទ្ធផលនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថាលោក Van Der Meer មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ។

បើតាមរដ្ឋបាលខេត្ត ពេលនះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងរៀបចំបែបបទអនុញ្ញាតឱ្យលោក Van Der Meer ចាកចេញពីមន្ទីរពេទ្យហើយ។

គួរបញ្ជាក់ថា កម្ពុជារកឃើញករណីឆ្លងមេរោគកូរ៉ូណាតែមួយករណីប៉ុណ្ណោះនៅក្នុងខេត្តព្រះសីហនុ គឺលើជនជាតិចិនម្នាក់ដែលមកពីក្រុងវូហាន មកលេងនៅខេត្តព្រះសីហនុរបស់កម្ពុជា។ ប៉ុន្តែជនជាតិចិនម្នាក់នេះ បានជាសះស្បើយពីមេរោគឆ្លងនេះហើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។ នៅថ្ងៃអង្គារនេះ ជនជាតិចិនម្នាក់នោះ និងក្រុមគ្រួសាររបស់គាត់នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង