Yearendyearend1140x150

«អ្នកដាក់ទឹក»ជូនសម្តេច ហ៊ុន សែនម្នាក់វិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ក្រចេះ៖ អ្នកបម្រើជាអ្នកដាក់ទឹកជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាម្នាក់ បានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។នេះជាលើកទី២ហើយដែលអ្នកបម្រើក្នុងផ្ទះរបស់សម្តេច ហ៊ុន សែន បានតេស្តរកឃើញកូវីដ-១៩។នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សម្តេច ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីទាំងអស់គួរកុំទុកចិត្ត អង្គរក្ស និង តៃកង់ឡានផ្ទាល់ខ្លួន ព្រោះសម្តេចបានជួបបទពិសោធន៍រួចមកហើយ។សម្រាប់សម្តេច សម្តេចមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកនៅជុំវិញខ្លួនជាពិសេស ក្រុមអង្គរក្ស និងតៃកង់ឡានរបស់សម្តេច ព្រោះកន្លងទៅលើកម្ហូប និង ដាក់ទឹកជូនសម្តេច តេស្តរកឃើញកូវីដ-១៩។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនបានឆ្លងកូវីដពីអ្នកបម្រើរបស់សម្តេចនោះទេ ដោយសម្តេចមានការប្រុងប្រយ័ត្នជាងខ្លាំង និងគោរពតាមវិធានសុខភិបាលរបស់ក្រសួងសុខាភិបាលជាប្រចាំ។សម្តេច បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ជាមួយគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាយដាលកូវីដ-១៩ ហើយជំរុញះឱ្យមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងការពារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង