Yearendyearend1140x150

គ.ជ.បគម្រោងចាយថវិកា៤៣លានដុល្លារសម្រាប់បោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ១៥ កុម្ភៈនេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបើកដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប គម្រោងចំណាយថវិកា៤៣លានដុល្លារ។

គិតត្រឹមថ្ងៃទី១៥ កុម្ភៈនេះ គ.ជ.ប បានអះអាងថា ខ្លួនបានត្រៀមខ្លួន និង បានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និង នីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គឺ គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ។

ចំពោះគម្រោងថវិកា គ.ជ.ប  គ្រោងចំណាយសម្រាប់ការបោះឆ្នោត ឆ្នាំ ២០២២ មានប្រមាណជាង ៤៣លានដុល្លារសហរដ្ឋអាមេរិក បើប្រៀបនឹងការបោះឆ្នោតឃុំ សង្កាត់កន្លងមក គឺ ឆ្នាំ២០១៧ ចំណាយអស់ជាង ៥២លានដុល្លារសហរដ្ឋអាមេរិក។

ប្រធាន គ.ជ.ប មានជឿជាក់ថា អង្គការ សមាគម ទាំងជាតិ និងអន្តរជាតិ នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនចូលរួម ឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត ហើយដោយឡែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការងារទាំងអស់នេះ ជូនដល់សាធារណជនដើម្បី លើកកម្ពស់ចំណេះដឹងផ្នែកបោះឆ្នោតផង និងដើម្បីជំរុញឱ្យមានការចូលរួមយ៉ាងផុលផុសផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង