Cc time
Cct850x100 1
Itt 0  web banner

កងកម្លាំងរុស្ស៊ីធ្វើសមយុទ្ធនៅស្រុកសហព័ន្ធភាគពាយ័ព្យចំពេលមានភាពតានតឹងកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
កងកម្លាំងរុស្ស៊ីធ្វើសមយុទ្ធនៅស្រុកសហព័ន្ធភាគពាយ័ព្យចំពេលមានភាពតានតឹងកើនឡើង ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងធ្វើសមយុទ្ធយោធានៅទូទាំងសង្កាត់សហព័ន្ធភាគពាយ័ព្យរបស់ខ្លួន ។

កងពលតូចថ្មើរជើងនៃកងនាវាចរភាគខាងជើងរបស់រុស្ស៊ីកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់អាកទិក។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទាហានរុស្ស៊ី បានប្រើប្រាស់កាំភ្លើងប្រឆាំងរថក្រោះ កាំភ្លើងបាញ់ស្វ័យប្រវត្តិ និងអាវុធធុនធ្ងន់ផ្សេងទៀត ដើម្បីបំផ្លាញគ្រឿងសឹករបស់សត្រូវនិម្មិត។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

នៅក្នុងខេត្ត Leningrad តំបន់យោធាភាគខាងលិចបានបញ្ជូនរថពាសដែកជាច្រើនគ្រឿង រួមទាំងរថក្រោះ T-72 ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនដើរក្បួនយ៉ាងរហ័ស។

ក្នុងអំឡុងពេលសមយុទ្ធនេះ កងកម្លាំងរុស្ស៊ីបានឆ្លងកាត់តំបន់ពិសេសដូចជាព្រៃឈើ និងព្រិល ហើយរថពាសដែកជាច្រើនគ្រឿងក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតផងដែរ៕

Khcct banner

អត្ថបទទាក់ទង