Cc time
Cct850x100 1
Itt 0  web banner

អង់គ្លេស៖លោកពូទីនអាចបញ្ជាឱ្យទម្លាក់គ្រាប់បែកលើអ៊ុយក្រែនក្នុងរយៈពេលឆាប់ៗនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
យន្តហោះចម្បាំង Sukhoi Su-34 របស់កងទ័ពអាកាសរុស្ស៊ីទម្លាក់គ្រាប់បែកកំឡុងពេលការប្រកួតកងទ័ព Aviadarts-2018

អង់គ្លេស៖ មន្ត្រីការពារជាតិអង់គ្លេសម្នាក់បាននិយាយថា មីស៊ីលអាចវាយប្រហារអ៊ុយក្រែនយ៉ាងលឿនប្រសិនបើមានបញ្ជាពីវិមានក្រឹមឡាំង។ អង់គ្លេសបានព្រមានថា គ្រាប់បែក និងមីស៊ីលរុស្ស៊ីអាចចាប់ផ្តើមចុះចតលើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន ដោយស្ទើរតែគ្មានការជូនដំណឹង ប្រសិនបើក្រុងម៉ូស្គូបញ្ជាឱ្យចាប់ផ្តើមការវាយលុកនេះ ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសនៅអឺរ៉ុបខាងកើតទាំងពីរ។

អនុរដ្ឋលេខាធិការកងកម្លាំងប្រដាប់អាវុធ លោក James Heappey បានប្រាប់ជនជាតិអង់គ្លេសក្នុងប្រទេសអ៊ុយក្រែនថា ពួកគេអាចមានហានិភ័យខ្ពស់ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រេចចិត្តឈ្លានពាន។ លោក Heappey បន្តថា "ខ្ញុំកំពុងនិយាយយ៉ាងច្បាស់ចំពោះប្រជាជនអង់គ្លេស ពួកគេគួរតែចាកចេញពីអ៊ុយក្រែនឥឡូវនេះ ព្រោះស្ថានការណ៌នៅពេលនេះគឺយ៉ាប់យឺនជាងពេលណាៗទាំងអស់។

លោករដ្ឋមន្ត្រីបានបន្តថា៖ «នេះមិនមែនជាការប្រកាសអាស្នថាសង្រ្គាមនិងផ្ទុះនោះទេ តែវាជាការត្រៀមខ្លួនសម្រាប់ការបង្កទៅជាភ្លើងសង្រ្គាមរបស់រុស្សី។ លោកបន្ថែមថា នេះមិនមែនជាការព្រមានដែលនឹងត្រូវអនុវត្តភ្លាមៗនោះទេ តែជនជាតិអង់គ្លេសគួរតែរកកន្លែងជ្រកមួយផ្សេងទៀតក្រៅពីអ៊ុយក្រែន។ នេះជាសារព្រមានមួយព្រោះប្រសិនបើ ពូទីន បញ្ចា មីស៊ីលនិងគ្រាប់បែកអាចនឹងធ្លាក់មកលើទីក្រុងអ៊ុយក្រែនភ្លាមៗ។ ហើយនោះមានន័យថា ពលរដ្ឋអង់គ្លេសគួរតែចាកចេញឥឡូវនេះកុំឲ្យហួសពេលទាន់។

លោក Heappey បានបន្ថែមថា លោកមិនដឹងថា តើមានពលរដ្ឋអង់គ្លេសប៉ុន្មាននាក់ហើយ ដែលបានចាកចេញពីអ៊ុយក្រែន នោះទេ។ ទាក់ទងនឹងឱកាសដែលការឈ្លានពាននឹងកើតឡើង លោកបានមានប្រសាសន៍ថា “ការភ័យខ្លាចរបស់ខ្ញុំគឺជិតមកដល់ហើយ តែខ្ញុំពុំទាន់អាចបញ្ចាក់ពីពេលវេលាច្បាស់លាស់ពីការឈ្លានពានរបស់រុស្សីនោះទេ”។

យ៉ាងណាមិញ មេដឹកនាំលោកខាងលិចបានព្រមានរុស្សីផ្ទួនៗក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយបារម្ភថា រុស្ស៊ីអាចរៀបចំផែនការវាយប្រហារលើអ៊ុយក្រែន ហើយកាលពីសប្តាហ៍មុន រដ្ឋមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានប្រកាសថាពួកគេកំពុងដកបុគ្គលិកការទូតចេញពីទីក្រុងគៀវក្នុង ការរំពឹងទុកនៃជម្លោះដែលអាចកើតមាន។ ទោះបីជាយ៉ាងណាក៏ដោយទីក្រុងមូស្គូបានទទូចថាខ្លួនមិនមានចេតនាឈ្លានពានឡើយ ហើយបានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងសន្តិសុខដែលមានការជ្រោមជ្រែងពី អង្កការណាតូ និងអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង