Smart saver cctime web bannertif

ឯកអគ្គរដ្ឋទូតអ៊ុយក្រែន៖ ការចូលជាសមាជិកណាតូអាចបត់បែនបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន៖ ការចូលជាសមាជិកណាតូអាចបត់បែនបាន ប្រភពរូប៖ ស៊ីនហួរ

អ៊ុយក្រែន៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេស បានធ្វើ "ការបំភ្លឺ" លើការកត់សម្គាល់របស់ខ្លួន កាលពីថ្ងៃទី ១៤ ថា "អ៊ុយក្រែន អាចនឹងបោះបង់សមាជិកភាពក្នុងអង្គការ NATO" ដោយនិយាយថា ប្រព័ន្ធផ្សព្វផ្សាយបានយល់ច្រឡំពាក្យសម្ដីរបស់គាត់ និងគោលដៅរបស់អ៊ុយក្រែន តែការចូលជាសមាជិកណាតូនៅតែមិនប្រែប្រួល។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេស លោក Vadim Pristeko បានប្រាប់ BBC ថា «យើងមិនមែនជាសមាជិកណាតូទេឥឡូវនេះ ហើយយើងមានឆន្ទៈក្នុងការសម្រុះសម្រួលខ្លះ ដើម្បីបញ្ចៀសសង្គ្រាម ហើយយើងកំពុងធ្វើដូច្នេះ នៅក្នុងការចរចារបស់យើងជាមួយរុស្ស៊ី។ ប៉ុន្តែនេះមិនមានជាប់ពាក់ព័ន្ធជាមួយ ការចូលរួមណាតូទេ វាត្រូវបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង»។

លោក បន្តថា អ៊ុយក្រែនមានឆន្ទៈក្នុងការទទួលយកវិធីសាស្រ្ត "បត់បែន" ស្តីពីថាតើត្រូវចូលរួមជាមួយណាតូឬយ៉ាងណា។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅពេលនោះថា តើអ៊ុយក្រែនអាចផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូដែរឬទេ លោកបានឆ្លើយតបថា "យើងប្រហែលជាអាច នៅពេលមានការគំរាមកំហែង និងបង្ខិតបង្ខំបែបនេះ"។

រុស្ស៊ីប្រឆាំងដាច់ខាតចំពោះការទទួលយកអ៊ុយក្រែនចូលជាសមាជិករបស់ណាតូ ដោយហេតុផលថា ការពង្រីកខ្លួនបន្ថែមទៀតរបស់ណាតូទៅខាងកើតគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់រុស្ស៊ី។ អ៊ុយក្រែន សហរដ្ឋអាមេរិក និងអង្គការណាតូ បានចោទប្រកាន់ថា រុស្ស៊ីនៅតែបន្តបង្កើតកងទ័ពធ្ងន់ៗនៅតាមព្រំដែន ជាមួយនឹងចេតនា “ឈ្លានពាន” អ៊ុយក្រែន ដែលរុស្ស៊ីបដិសេធម្ដងហើយម្ដងទៀត។ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង