Cc time
Cct850x100 1
Itt 0  web banner

កុមារនៅវៀតណាមត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីការបិតសាលា៩ ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សិស្សានុសិស្សមកដល់សាលាបឋមសិក្សា Nguyen Dinh Chieu ក្នុងទីក្រុងហូជីមិញ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។


ហូជីមិញ៖ សិស្សថ្នាក់មត្តេយ្យ បឋមសិក្សា និងថ្នាក់ទីប្រាំមួយ ជិតមួយលាននាក់នៅវៀតណាម បានត្រឡប់ទៅសាលារៀនវិញ ក្នុងសប្តាហ៍ក្រោយ បន្ទាប់ពីសិក្សាតាមអ៊ីនធឺណិតអស់រយៈពេលជាងប្រាំបួនខែ។ការបើកឡើងវិញនេះ បានធ្វើឱ្យអណាព្យាបាល និង កុមារ មានក្តីរំភើបក្នុងការទៅសាលារៀនដើម្បីជួបមិត្តភ័ក្តិ និងគ្រូថ្មីៗរបស់គាត់វិញហើយ ខណៈសិស្សទាំងអស់ត្រៀមខ្លួនសម្រាប់ស្ថានភាពនៃការរីករាលដាលនៃ កូវិដ១៩ នៅក្នុងសាលារៀនរួចជាស្រេចប្រសិនជាករណីកូវិដនៅតែបន្តឆ្លង។

នៅថ្ងៃចន្ទនេះ សិស្សប្រហែល ៦០០,០០០ នាក់នៅក្នុងសាលាបឋមសិក្សាចំនួន ៥១០ បានត្រឡប់ទៅថ្នាក់វិញ ហើយនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ថ្នាក់រៀននឹងបន្តសម្រាប់ថ្នាក់ទី ២ ដល់ទី ៥ ដោយបញ្ចប់ការសិក្សាអនឡាញ។ក្នុងសប្តាហ៍ដំបូងមានតែសាលាមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាតឱ្យសិស្សស្នាក់នៅសម្រាប់អាហារថ្ងៃត្រង់៕

Khcct banner

អត្ថបទទាក់ទង