Cc time
Cct850x100 1
Itt 0  web banner

១៤ កុម្ភៈ ២០២២៖ខួប២ឆ្នាំកម្ពុជាសង្គ្រោះអ្នកដំណើរលើនាវា Westerdam ពីគ្រោះភ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជូនផ្កាដល់អ្នកដំណើរ​នៅលើ​នាវា Westerdam។

ភ្នំពេញ៖ នាថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាខួប២ឆ្នាំដែលព្រះរាជាណាចក្រកម្ពុជា ​​បាន​​ផ្តល់​កាដូ​នៃ​ក្តី​ស្រឡាញ់​ដ៏​រំភើបរីក​រាយ​ចំពោះអ្នកដំណើរ​នៅលើ​នាវា Westerdam ដែលបានចេញដំណើរពីទីក្រុងហុងកុង ប្រទេសចិន ក្នុងពេលដែលប្រទេសនៅលើពិភពលោកផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាជនទូទាំងពិភពលោករំភើបជាពន់ពេកស្ទើរតែទប់​ទឹក​ភ្នែក​ពុំបាន។

កាលពី២ឆ្នាំមុន ពោលគឺនាថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្ពុជា​​បាន​​ផ្តល់​កាដូ​នៃ​ក្តី​ស្រឡាញ់​ដ៏​រំភើបរីក​រាយ​ចំពោះអ្នកដំណើរ​នៅលើ​នាវា Westerdam ចំនួន២២៥៧នាក់ (ភ្ញៀវ១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់) ដែលបានចេញដំណើរពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ​​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាម៉េរិក) និងប្រទេសថៃ បដិសេធមិនអនុញ្ញាតឱ្យចូលចតក្នុងតំបន់របស់ខ្លួន ដោយសារការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ 

សកម្មភាពរបស់ព្រះរាជាណាកម្ពុជានាពេលនេះ បានធ្វើឱ្យប្រជាជន មេដឹកនាំប្រទេស ស្ថានទូតបរទេស ប្រធានអង្គការជាតិ-អន្តរជាតិ តំណាងពិសេសរបស់​អង្គការ​សហប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក​ បានមើលឃើញផ្ទាល់ភ្នែក និង​បានថ្លែងសាទរ​ស្ទើរគ្រប់ទិសទី​ ចំពោះ​សកម្មភាពជួយគ្នាក្នុងអាសន្ន​ប្រកប​ដោយទឹកចិត្តមនុស្សធម៌របស់កម្ពុជា។

ប្រជាជនទូទាំងពិភពលោករំភើបជាពន់ពេកស្ទើរតែទប់​ទឹក​ភ្នែក​ពុំបាន ​តាម​រយៈសកម្មភាព​មនុស្សធម៌ដែល​ត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិធំៗចុះផ្សព្វផ្សាយ ការបញ្ចេញមតិតាមបណ្តាញសង្គមនានា អំពីសកម្មភាពទទួលអនុញ្ញាតឱ្យនាវា Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២២៥៧នាក់ ចូលចត ចំពេលវេលានៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ផ្តល់ជូនក្រមា បាច់ផ្កា​ដែល​ជាសារបង្ហាញ​ការ​ស្វាគមន៍ និងក្តីស្រឡាញ់យ៉ាងកក់ក្តៅ ចំពោះអ្នកដំណើរ​ក្មេង-ចាស់ ទាំង​២២៥៧នាក់​ដោយផ្ទាល់។ ពួកគេបាន​មើលឃើញផ្ទាល់ភ្នែកថា នាវាកម្សាន្តខ្នាតយក្ស​ដែលជាប់គាំងកណ្តាលមហាសាគរ​ ដោយសារការភ័យខ្លាច​វីរុស ត្រូវ​បានប​ញ្ចប់ដោយស្នាមញញឹម​ជាមួយផ្កាកុលាបនៅកម្ពុជា។

 ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទកភាព សម្តេច ហ៊ុន សែន បានប្រកាស​អនុញ្ញាត​ឱ្យភ្ញៀវ​ចាក​ចេញ​ពី​លើ​នាវា Westerdam ហើយស្វាគមន៍ចំពោះដំណើរកម្សាន្ត ទស្សនកិច្ចសិក្សានៅក្នុងខេត្តព្រះសីហនុ និងសៀមរាប​ដោយ​ក្តី​រីករាយ​ជានិច្ច។ ទន្ទឹមនឹងនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យម្ចាស់សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំងអស់​មិន​ត្រូវ​រើសអើង​ចំពោះពួកគេ​ឡើយ។

សូមជម្រាបថា នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុប ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២នាក់ បានចាកចេញ​ពីទីក្រុង​ហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែនាវានេះ ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិន​ឱ្យ​ចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់​នៅលើនាវានោះ អាចមានផ្ទុកវីរុសកូរ៉ូណា​ថ្មី (Covid-19)។ នាវាទេសចរណ៍ខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិក​ច្រើនជាងគេ មានចំនួនរហូតដល់ ៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ និងជាតិសាសន៍ដទៃ៕


Khcct banner

អត្ថបទទាក់ទង