Yearendyearend1140x150

ក្រសួងអប់រំប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្តមកទទួលវិញ្ញាបនបត្របណ្ដោះអាសន្ន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ១៤ កុម្ភៈនេះ បានប្រកាសអោយប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី មកទទួលវិញ្ញាបនបត្របណ្ដោះអាសន្ន សម័យប្រឡង ២៧ ធ្នូ ២០២១ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ នេះតទៅ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ផ្ដល់ជូនវិញ្ញាបនបត្របណ្ដោះអាសន្ននេះដោយឥតគិតថ្លៃដល់សិស្សានុសិស្ស។

តំណាងនីមួយៗ ត្រូវមកទទួលយកវិញ្ញាបនបត្រនេះ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ ដោយភ្ជាប់មកជាមួយនៅលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិការអង្គភាពមន្ទីរសាមី។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សា ត្រូវរៀបចំយន្ដការចែកវិញ្ញាបនបត្របណ្ដោះអាសន្ន ប្រកបដោយស្មារតីទទួលខុសត្រូវ។

គួរបញ្ជាក់ថា វិញ្ញាបនបត្របណ្ដោះអាសន្ននេះ ផ្ដល់ជូនសិស្សានុសិស្សដោយឥតគិតថ្លៃ និង យកប្រើប្រាស់តាមច្បាប់អនុញ្ញាត។ រាល់បញ្ហាទាំងឡាយណាដែលកើតចេញពីការចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជាការទទួលខុសត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។នេះបើយោងតាមក្រសួងអប់រំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង