Cc time
Cct850x100 1
Itt 0  web banner

ក្រសួងបរិស្ថានប្រកាសទប់​ស្កាត់​ការ​«​បំផ្លាញ​ព្រៃឈើ​»ឱ្យ​បាន​នៅ​​ឆ្នាំ​២០៣០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា។

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា​ បានប្រកាសពីការប្តេជ្ញាចិត្តដ៏កម្ររបស់ខ្លួនក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើកម្ពុជាឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០៣០ខាងមុខនេះ។ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០២២។

អមជាមួយទិដ្ឋភាពនៃដែនជម្រកសត្វព្រៃព្រៃឡង់ពីលើអាកាស ក្រសួងបរិស្ថានបានអះអាងថា ព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្ត ៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ជាមួយនឹងភាពប្រសើរឡើងនៃការការពារនិងអភិរក្សធនធានធម្មជាតិ កម្ពុជាបានលក់ឥណទាននៅលើទីផ្សារស្ម័គ្រចិត្តនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា និងតំបន់ជួរភ្នំក្រវាញ។ 

បើតាមក្រសួងបរិស្ថាន កម្ពុជាក៏កំពុងអនុវត្តគម្រោងឥណទានកាបូននៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយបាននិងកំពុងរៀបចំនីតិវិធីលើការលក់ឥណទានកាបូននៅតំបន់ផ្សេងទៀត។ ដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី ស្ទឹងត្រែង បាននិងកំពុងដំណើរការនីតិវិធីរៀបចំលក់ឥណទានកាបូនលើទីផ្សារ អន្តរជាតិ។

ក្រុមហ៊ុននានាសម្រេចទិញឥណទានកាបូនពីកម្ពុជាក៏ព្រោះកម្ពុជាបានការពារបានល្អប្រសើរនូវព្រៃឈើដែលខ្លួនមាន វិធានការថែរក្សា និងអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព ទោះបីជាមានបញ្ហាប្រឈមខ្លះក៏ដោយ។ កម្ពុជាបានកំណត់នូវទិសស្លោក «ថែរក្សាឈើឈរដើម្បីរកចំណូល» ដែលក្នុងនោះរួមមានការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះ ប្រទេស​កម្ពុជា​ប្ដេជ្ញា​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឱ្យ​បាន​ពាក់​កណ្ដាល​នៅ​ឆ្នាំ​២០៣០ និង​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​បញ្ចេញ​ឧស្ម័ន​កម្រិត​សូន្យ​ក្នុង​វិស័យ​ព្រៃឈើ​នៅ​ឆ្នាំ​២០៤០៕

Khcct banner

អត្ថបទទាក់ទង