Yearendyearend1140x150
Img 0571

ទីក្រុងប៉ារីសត្រៀមទប់ទល់នឹង«ក្បួនដង្ហែសេរីភាព»របស់អ្នកតវ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ទីក្រុងប៉ារីសត្រៀមទប់ទល់នឹង«ក្បួនដង្ហែសេរីភាព»របស់អ្នកតវ៉ា ប្រភពរូប​៖ RT

ប៉ារីស៖ ប៉ូលិសក្រុងប៉ារីសបានរៀបចំនៅថ្ងៃសុក្រ សម្រាប់ការមកដល់នៃអ្វីដែលគេហៅថា «ក្បួនដង្ហែសេរីភាព» ដែលនឹងមកដល់រដ្ឋធានីបារាំងនាពេលខាងមុខ។ អាជ្ញាធរបាននិយាយថា «ម៉ាស៊ីនពិសេសនឹងត្រូវបានប្រើប្រាស់» ដើម្បីការពារក្រុមបាតុករដែលត្រូវបានហាមឃាត់រួចហើយពីទីក្រុងប៉ារីស។

នៅក្នុងវីដេអូ ដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិត រថពាសដែកអាចត្រូវបានគេមើលឃើញថាបានមកដល់ជុំវិញរដ្ឋធានីបារាំង។ ចំណែកសម្ផារៈផ្សេងទៀត រួមទាំងរថយន្តកុបកម្ម ស្ទូច និងរថយន្តសណ្តោងក៏ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយដកស្រង់ប្រភពពីប៉ូលីស។

នៅក្នុងវីដេអូផ្សេងទៀត ប៉ូលីសអាចត្រូវបានគេមើលឃើញថា ឡានដឹកទំនិញកំពុងហ៊ុមព័ទ្ធ ខណៈដែលមន្រ្តីបានដាក់ពង្រាយនៅតាមដងផ្លូវធំៗក្នុងទីក្រុងប៉ារីស។

ក្បួនរថយន្តដឹកទំនិញចំនួន ៧ គ្រឿងមកពីតំបន់ផ្សេងៗគ្នារបស់បារាំងត្រូវបានគេរំពឹងថា នឹងចុះចតនៅរដ្ឋធានីបារាំង។ តាមសេចក្តីរាយការណ៍ប្រហែលម៉ោង ៨ យប់ម៉ោងក្នុងស្រុកនៅថ្ងៃសុក្រ។ ហើយមុនពេលមកដល់ ទីតាំងប្រជុំជុំវិញទីក្រុង នឹងត្រូវបានប្រកាសដោយអ្នករៀបចំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង។

«ក្បួនដង្ហែសេរីភាព» គឺជាការឆ្លើយតបទៅនឹងវិធានការរឹតបន្តឹងកូវីដ១៩ របស់ប្រទេសបារាំង រួមទាំងការបន្តប្រើប្រាស់វ៉ាក់សាំង។ បាតុកម្មនេះ ត្រូវបានបំផុសគំនិតដោយព្រឹត្តិការណ៍នៅក្នុងប្រទេសកាណាដា ដែលអ្នកដឹកទំនិញបានប្រមូលផ្តុំគ្នានៅទីក្រុងអូតាវ៉ា ដើម្បីតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងកាតព្វកិច្ចដើម្បីមានបណ្ណសុខភាពឆ្លងព្រំដែនសម្រាប់អ្នកបើកបរ។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្រុងប៉ារីសបានចេញដីកាហាមឃាត់ក្បួនរថយន្ត Freedom Convoy ការហាមឃាត់នេះមានរហូតដល់ថ្ងៃចន្ទ។ ការជំទាស់ឬការរារាំងការចូលទៅកាន់ផ្លូវទាំងនោះអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ 4,500 អឺរ៉ូ(5,150ដុល្លារ)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង