Cc time
Cct850x100 1
Itt 0  web banner

អតីតអគ្គលេខាធិការUNគាំទ្រកម្ពុជាដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង លោក បាន គីមូន ខាងស្តាំ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១១ កុម្ភៈនេះ បានទទួលជួបពិភាក្សាការងារជាមួយលោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ក្នុងជំនួបនោះ លោក បាន គីមូន បានគាំទ្រចំពោះសម្តេច ហ៊ុន សែន ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ លោក បាន គីមូន និង សម្តេច ហ៊ុន សែន មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ប្រកាសគាំទ្រយ៉ាងពេញទំហំចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

បើតាម លោក បាន គីមូន ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស លោកបានគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ។

ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនៅទឹកដីកូរ៉េខាងត្បូងវិញ លោកមានសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងលោកប្រធានាធិបតី Moon Jae-In ហើយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និង អាស៊ាន។

គួរបញ្ជាក់ថា ក្រៅពីជួបជាមួយលោក បាន គីមូន សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏នឹងជួបលោក មូន ចេ-អ៊ីន និងឥស្សរជននយោបាយ ធុរជនមួយចំនួនទៀត រូមទាំងលោក មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិកផងដែរ៕


Khcct banner

អត្ថបទទាក់ទង