Yearendyearend1140x150

ទីប្រឹក្សាមន្ទីរបញ្ចកោណអំពាវនាវឲ្យមានជនជាតិភាគតិចបន្ថែមទៀតចូលក្នុងយោធាអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ទីរបញ្ចកោណអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ការជំរុញឱ្យមានជនជាតិភាគតិចបន្ថែមទៀតចូលទៅក្នុងយោធាអាមេរិក មិនមានជាប់ពាក់ព័ន្ធជាមួយ "សង្គ្រាមវប្បធម៌" នោះទេ។

លោក Bishop Garrison ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក និង លោក Lloyd Austin បានសន្យាថានឹងគាំទ្រចំពោះ "ភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល" ជនជាតិភាគតិច បន្ថែមទៀតនៅក្នុងយោធាសហរដ្ឋអាមេរិក។ លោកបានទទូចថា គោលនយោបាយនេះមិនមានពាក់ព័ន្ធនឹងមនោគមវិជ្ជាឬ «សង្គ្រាមវប្បធម៌» ទេ ដោយលើកហេតុផលថាវិធីសាស្ត្រនេះនឹងធ្វើឲ្យយោធាអាមេរិក កាន់តែខ្លាំងនិងពោលពេញដោយសក្តានុពល។

នៅក្នុងសុន្ទរកថាទៅកាន់មជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី លោក Garrison បាននិយាយថា យោធាចាំបាច់ត្រូវធ្វើការងារបន្ថែមទៀតដើម្បីទាក់ទាញទាហានជនជាតិភាគតិច ដែលបច្ចុប្បន្នមានប្រហែល ៤១% នៃកងកម្លាំងប្រដាប់អាវុធអាមេរិក ដែលមានសមត្ថភាពពិតប្រាកដឲ្យចូលម្រើការងារនៅក្នុងអាម៉េរិក។

លោក Garrison បានប្រកាសដោយអះអាងថា ជនជាតិភាគតិចមួយភាគធំ "មានទំនោរចង់ចេញពី" យោធាថា យើងត្រូវស្វែងរកវិធីសាស្រ្តដើម្បីអូសទាញអ្នកដែលមានសមត្ថភាពពិតប្រាកដឲ្យបម្រើការងារក្នុងវិស័យយោធាក្នុងប្រទេសអាម៉េរិក មុននឹងឈានទៅកាន់មុខតំណែងធំៗ។ លោកបន្តថាយើងត្រូវប្រើវិធីសាស្ត្រដែលជំរុញដោយទិន្នន័យដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនៅទីនេះ។

Garrison បាននិយាយថាគាត់ចង់បាន "មេដឹកនាំនិងសមាជិកនៃកម្លាំងសរុបឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន" ដើម្បីមើលកិច្ចខិតខំប្រឹងប្រែងនៃភាពចម្រុះ "ភាពខ្លាំងពិតប្រាកដរបស់កងកម្លាំងអាម៉េរិក" ។

ដោយឡែកមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធភូមិន្ទ ចង់ឱ្យពួកគេមើលឃើញកម្មវិធីនេះជាមធ្យោបាយមួយដើម្បីធ្វើឱ្យយោធាសហរដ្ឋអាមេរិកទទួលបានជោគជ័យបន្ថែមទៀតក្នុងការសម្រេចបាននូវបេសកកម្មសំខាន់ៗ និងក្នុងការធ្វើឱ្យកងកម្លាំងកាន់តែសាហាវ។

ទីប្រឹក្សាជាន់ខ្ពស់បានទទូចថាកិច្ចខិតខំប្រឹងប្រែងនៃភាពចម្រុះរបស់យោធាមិនមែន សម្រាប់បម្រើតែផលប្រយោជន៌របស់អាម៉េរិកទេ និយាយរួមគឺបម្រើប្រយោជន៌ពិភពកលោកទាំងមូល។

យ៉ាងណាមិញសុន្ទរកថារបស់លោក Garrison ត្រូវបានរិះគន់ដោយអ្នកអភិរក្សនិយម ដោយលើកហេតុផលថា លោកកំពុងតែប្រើវិធីសាស្រ្តនេះដើម្បីអូសទាញប្រជាប្រិយភាពមកឲ្យលោក Joe Biden៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង