Cc time
Cct850x100 1
Itt 0  web banner

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទលលៃ មានសភាពទ្រុឌទ្រោមខ្លាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ លោកហ៊ុ រិទ្ធី

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនោះ មានការបែកបាក់និងពុកផុយច្រើន។

ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។

ចំពោះការងារជួសជុលតាមបណ្តាចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ។

រូបភាព៖ លោកហ៊ុ រិទ្ធី
រូបភាព៖ លោកហ៊ុ រិទ្ធី


Khcct banner

អត្ថបទទាក់ទង