Yearendyearend1140x150

វៀតណាមរកឃើញករណីឆ្លងកូវិដថ្មីជាង ២ម៉ីននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពេទ្យនៅប្រទេស វៀតណាម

ទីក្រុងហូជីមិញ៖ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីឆ្លងថ្មី កូវិដ១៩ ក្នុងស្រុកថ្មីចំនួន ២១,៩០១ ក្នុងខេត្តចំនួន ៦៣ របស់ប្រទេសវៀតណាម ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃករណីដែលបានរកឃើញនៅក្នុងសហគមន៍។

ករណីជិតឆ្លងថ្មី ៧,០០០០នាក់ ត្រូវបានរកឃើញនៅក្នុងតំបន់ដាច់ដោយឡែក និង ១៤,៩៨២ នៅក្នុងសហគមន៍ កើនឡើងជិត ៤,០០០ ករណីពីថ្ងៃមុន។ មូលដ្ឋានចំនួនបីដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺទីក្រុងហាណូយដែលមានចំនួន ២,៩០៣ ករណី ខេត្ត Nghe An ភាគកណ្តាលមាន ១,៧១៧ ករណី និងខេត្ត Hai Duong ភាគខាងជើងមានចំនួន ១,២៤៥ ករណី។ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងមេរោគ អូមីក្រុង ចំនួន ១៩២ ករណី ក្នុងនោះ ៩២ ករណីនៅក្នុងទីក្រុងហូជីមិញ ។

យ៉ាងណាមិញចំនួនអ្នកស្លាប់ដោយសារ កូវិដ១៩ នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៣៨,៥២៤ករណី កាលពីថ្ងៃអង្គារជាមួយនឹងការបញ្ជាក់ពីអ្នកស្លាប់ចំនួន ៩៧ ករណីបន្ថែមទៀត។

សម្រាប់ពេលនេះ មានអ្នកជំងឺសកម្មចំនួន ១៩២,៩៣៤ នាក់ និងករណីធ្ងន់ធ្ងរចំនួន ២,២៦៣ នាក់។

គួររំលឹកវិញផងដែលថាប្រជាជនវៀតណាមជាង ៧៤ លាននាក់នៃចំនួនប្រជាជន ៩៦ លាននាក់របស់វៀតណាមត្រូវបានចាក់វ៉ាក់សាំងចំនួន ២ ដង ហើយប្រហែល ៣០ លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី ៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង