Cc time
Cct850x100 1
Itt 0  web banner

លោកម៉ាក្រុង៖ រុស្ស៊ីសន្យាថាមិនបន្ថែមទ័ពទៅព្រំដែនអ៊ុយក្រែនទៀតនោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងប្រធានាធិបតី អ៊ុយក្រែន

ទីក្រុងគៀវ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី Vladimir Putin បានធានាថា កងកម្លាំងរុស្ស៊ីនឹងមិនបង្កើនវិបត្តិនៅជិតព្រំដែនអ៊ុយក្រែនទៀតនោះទេ។

លោកបាននិយាយមុនពេលជួបមេដឹកនាំអ៊ុយក្រែនថា៖ «ខ្ញុំបានធានាថានឹងមិនមានការការពង្រាយកងទ័ពរុស្សីថែមទៀតនោះទេ»។ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបាននិយាយថា ការផ្តល់យោបល់ណាមួយនៃការធានាគឺ "មិនទាន់យកជាសាច់ការនោះទេ" ។ រុស្ស៊ីបានបដិសេធរាល់ផែនការឈ្លានពានអ៊ុយក្រែន ប៉ុន្តែខ្លួនបានប្រមូលទ័ពជាង ១០ ម៉ឺននាក់នៅជិតព្រំដែនខ្លួន ស្របពេលភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងលោកខាងលិចកើតឡើងជិតប្រាំបីឆ្នាំបន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីប Crimea ភាគខាងត្បូងរបស់អ៊ុយក្រែន។

ទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនពីការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដែលឧបត្ថម្ភដោយអាល្លឺម៉ង់ និងបារាំងដើម្បីស្តារសន្តិភាពនៅភាគខាងកើត ជាកន្លែងដែលពួកឧទ្ទាមគាំទ្រដោយរុស្ស៊ីគ្រប់គ្រងទឹកដីជាច្រើន ហើយយ៉ាងហោចណាស់មនុស្ស ១៤,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ ២០១៤។

ប្រធានាធិបតី Macron ក្នុងសប្តាហ៍នេះក៏បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនផងដែរ។ គាត់បានមកដល់រដ្ឋធានី គៀវ របស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សាជិតប្រាំមួយម៉ោងជាមួយលោកពូទីននៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky លោក Macron បាននិយាយថា ឥឡូវនេះមានឱកាសដើម្បី "ធ្វើឱ្យការចរចាទាំងនេះឆ្ពោះទៅមុខ" រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយថាគាត់អាចមើលឃើញ "ដំណោះស្រាយជាក់ស្តែង" ដើម្បីកាត់បន្ថយភាពតានតឹង។

ទន្ទឹមនឹងនោះ លោក Zelensky បានអំពាវនាវឱ្យលោក Putin ចាត់វិធានការធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយភាពតានតឹង។ លោកថ្លែងថា៖ «ខ្ញុំពិតជាមិនជឿពាក្យសម្ដីទេ ខ្ញុំជឿថាអ្នកនយោបាយគ្រប់រូបអាចមានតម្លាភាពដោយការបង្ហាញលទ្ធផលជាក់ស្តែង»។

ដោយឡែក មន្ត្រីបារាំងម្នាក់បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថារុស្ស៊ីនឹងដកទ័ពចេញពីបេឡារុស្សនៅចុងបញ្ចប់នៃសមយុទ្ធដែលធ្វើឡើងនៅជិតព្រំដែនភាគខាងជើងនៃប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធថា ទោះបីជាកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងរួចជាស្រេចក៏ដោយ ក៏ពួកយើងមិនទាន់ហ៊ានបញ្ចាក់ថាដកកងទ័ពរុស្សីវិញនៅពេលណានោះទេ។

គួររំលឹកវិញផងដែលថាកាលពីពេលថ្មីៗទៅនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបមេដឹកនាំអាល្លឺម៉ង់នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ហើយបានគំរាមបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ីដ៏សំខាន់មួយទៅកាន់ប្រទេសអាល្លឺម៉ង់ ហៅថា Nord Stream 2 ប្រសិនបើទីក្រុងម៉ូស្គូបានឈ្លានពានអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង