Yearendyearend1140x150

កម្ពុជា-អឺរ៉ុបចុះហត្ថលេខាជំរុញការអភិវឌ្ឍ«វិស័យជលផល»ដើម្បីជំរុញការនាំចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា និង សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី ៨ កុម្ភៈនេះ បានចុះហត្ថលេខា និងដាក់ឲ្យដំណើរការជាផ្លូវការនូវថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ក្នុងគោលបំណងជំរុញ គាំទ្រដល់ការអភិវឌ្ឍអនុវិស័យជលផល ដើម្បីធ្វើការនាំចេញ។ពិធីរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោកស្រី កាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះ ត្រូវបានក្រសួងកសិកម្មកម្ពុជា ចាត់ទុកថា នឹងជំរុញដល់ការគាំទ្រដល់ការអភិវឌ្ឍអនុវិស័យជលផល ទាំងផ្នែកវារីវប្ប កម្មទឹកសាប និងសមុទ្រ ការកែច្នៃ និងការនាំចេញ ដោយត្រូវធានាឲ្យបានទាំងបរិមាណ គុណ ភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។ ពិធីនេះគឺជាជំហានថ្មីមួយ​ទៀតសម្រាប់អនុវិស័យជលផល ឈានឆ្ពោះទៅរកការអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា ស្ថិតក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ គឺជាដៃគូរសមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដើម្បីធ្វើការកែលម្អគុណភាព នវានុវត្តន៍ផលិតផល និងដោះស្រាយបញ្ហា។រដ្ឋាភិបាល បានដាក់គោលដៅបើកការចរចារជាមួយភាគីចិន ដើម្បីនាំត្រីប្រាកម្ពុជាទៅកាន់ប្រទេសចិន និង ទី២. ការធ្វើពិពិធកម្មផលិតផល កែលម្អខ្សែច្រវាក់ផលិតកម្ម និងកែច្នៃ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ស្តង់ដារផលិត គុណភាព សុវត្ថិភាព ខ្សែច្រវាក់តម្លៃបន្ថែម និងកំណើនប្រាក់ចំណូលរបស់វារីវប្បករ។

បើតាមឯកឧត្តម វេង សាខុន ការចុះហត្ថលេខាពេលនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើការងារសិក្សាស្រាវ ជ្រាវអំពីខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល បច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍។

តាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងថា “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយជីរភាព និងបរិយាប័ន្ន (CAPFish)" គឺជាកម្មវិធីជលផលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប ដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យ រយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង