Yearendyearend1140x150

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង នឹងជួបលោកពូទីននៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង


ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ នៅថ្ងៃទី ៧ ខែកុម្ភៈ និងមេដឹកនាំអ៊ុយក្រែន នៅថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន ខណៈដែលមេដឹកនាំលោកខាងលិច ព្យាយាមជៀសវាងបញ្ហាដ៏ធំជាមួយ រុស្ស៊ីលើអ៊ុយក្រែន។

ការិយាល័យរបស់លោក Macron បានឲ្យដឹងថា លោកម៉ាក្រុង នឹងជួបជាមួយលោក Volodymyr Zelensky ដែលជាប្រធានាធិបតី របស់អ៊ុយក្រែនក្នុងទីក្រុង Kiev មួយថ្ងៃបន្ទាប់ពីជំនួបរបស់លោកជាមួយលោក Putin។

លោក Macron បន្ថែមថា ការស្វែងរកផ្លូវចរចាឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងលើអ៊ុយក្រែន គឺជាអាទិភាពមួយ ទោះបីជាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងបញ្ជូនទាហានបន្ថែមចំនួន 3,000 នាក់ទៅកាន់ប៉ូឡូញ និងរូម៉ានី បន្ទាប់ពីរុស្ស៊ីប្រមូលផ្តុំកងទ័ពនៅជិតអ៊ុយក្រែនក៏ដោយ។

ការិយាល័យរបស់លោក Macron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Macron បានធ្វើការហៅទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្យាយាមធ្វើឱ្យមានការបន្ធូបន្ថយលើស្ថានភាពនៃតំបន់ Donbass ។យោងទៅតាម សេចក្តីថ្លែងការណ៍នោះក៏បានបញ្ចាក់ថា លោក Macron បានគូសបញ្ជាក់ទៅកាន់លោក Vladimir Putin របស់រុស្ស៊ី និងលោក Volodymyr Zelensky របស់អ៊ុយក្រែនអំពីសារៈសំខាន់នៃការពិភាក្សាអំពីលក្ខខណ្ឌដើម្បីឈានដល់តុល្យភាពយុទ្ធសាស្ត្រនៅអឺរ៉ុប ដែលនឹងបន្ថយភាពតានតឹង និងធានាសន្តិសុខនៅលើទ្វីប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង