Yearendyearend1140x150

ក្រុមប្រឹក្សាសន្តិសុខUNគាំទ្រការតែងតាំងលោក ប្រាក់ សុខុនជាប្រេសិតដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

មីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២ ខែកុម្ភៈ បានប្រកាសគាំទ្រចំពោះការតែងតាំងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ការគាំទ្រនេះដោយ UNSC មើលឃើញពីសារៈសំខាន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

យោងតាមសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងជីវភាពរស់នៅរបស់ពួកគេ។

UNSC​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​អនុវត្ត​យ៉ាង​ឆាប់​រហ័ស​ និង​ពេញលេញនូវតកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា និងបានប្រកាសស្វាគមន៍ចំពោះការតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនពិសេសអាស៊ាន សម្តែងការគាំទ្រចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់លោក ដើម្បីចាប់ផ្តើមកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការមនុស្សធម៌ ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងក្រុមដែលងាយរងគ្រោះ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ និងដើម្បីជួយសម្រួលដល់ការផ្តល់ និងការចែកចាយវ៉ាក់សាំង COVID-19 ប្រកបដោយសមធម៌ សុវត្ថិភាព និងគ្មានការរារាំង និងបានបានអំពាវនាវឱ្យមានការដោះលែង លោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលផ្សេងទៀត។

គួរបញ្ជាក់ថាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសតែងតាំង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង