Cc time
Cct850x100 1
Itt 0  web banner

ទាហានអ៊ុយក្រែនបាញ់រះសម្លាប់មនុស្ស ៥នាក់ និងរបួស៥នាក់ ក្នុងរោងចក្រអវកាស Pivadenmash

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនដៃដល់ដែលត្រូវប៉ូលិសចាប់ខ្លួនបាន

ជនដៃដល់មានឈ្មោះ Artemiy Ryabchuk អាយុ ២១ ឆ្នាំបានរត់គេចខ្លួនជាមួយនឹងកាំភ្លើងដែលប្រើសម្រាប់ការវាយប្រហារដែលគេស្គាល់ថាជាកាំភ្លើង AK-Kalashnikov បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលប៉ុន្មានម៉ោងទើបក្រុមប៉ូលិសអ៊ុយក្រែនចាប់បានជនដៃដល់។ សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថាមុនពេលនៃការបាញ់ប្រហារកើតឡើង គេបានឃើញជនដៃដល់មានសភាពធម្មតាតែក្រោយមកស្រាប់តែដកកាំបាញ់រះមកលើអ្នករៀបចំអាវុធនៅក្នុងរោងចក្រទាំងអស់។

មេទាហានអ៊ុយក្រែនម្នាក់គឺលោក Mykola Balan បានដាក់សំណើសុំលាលែងពីដំណែងភ្លាមៗ ដោយនិយាយថា ខ្ញុំជាមេបញ្ជាការម្នាក់សុខចិត្តទទួលខុសត្រូវ"ចំពោះឧប្បត្តិហេតុមួយនេះទាំងស្រុង"។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ប្រធានាធិបតី Volodymyr Zelenskiy នៃប្រទេសរុស្សី បានបញ្ជាឱ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារ ដ៏សាហាវមួយនេះផងដែរ។ គាត់បាននិយាយថា ខ្ញុំរំពឹងថាមន្រ្តីអនុវត្តច្បាប់នឹងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពេញលេញអំពីការដែលបណ្តាលឲ្យមានការបាញ់ប្រហារមួយនេះកើតឡើង ហើយលោកក៏បញ្ជាឲ្យគ្រប់សន្តិសុខជាតិរក្សារសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានខ្ពស់បំផុត។

ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Denys Monastyrsky ក៏បានបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសមួយសម្រាប់តាមអង្កេតរឿងនៅពីក្រោយណសការបាញ់ប្រហារនេះ។ ក្រសួងមហាផ្ទៃបាននិយាយថា សមាជិកទាហាន ៤ នាក់ - ប្រុសទាំងអស់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការបាញ់ប្រហារដែលបានកើតឡើងនៅម៉ោង ០៣:៤០ ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងមហាផ្ទៃបានបន្ថែមថា ជនរងគ្រោះទី ៥ ជាស្ត្រីបម្រើការនៅក្រុមហ៊ុនសន្តិសុខ ។ វីដេអូមួយបានបង្ហាញឲ្យឃើញថាជនសង្ស័យត្រូវបានគេសន្មត់ថា ជនដៃដល់បានបាញ់ស្ត្រីនោះចំក្បាល ដោយសារតែនាងមិនព្រមបើកទ្វារ ឲ្យជនដៃដល់ចេញពីកន្លែងកើតហេតុ៕

Khcct banner

អត្ថបទទាក់ទង